កីឡា

អ្នករៀបចំ កីឡាអូឡាំពិក ទីក្រុងតូក្យូនឹងជួបពិភាក្សា ជាមួយ FINA នៅសប្តាហ៍នេះ

តូក្យូ៖មន្ត្រីជាន់ខ្ពស់មួយរូប បាននិយាយថា អ្នករៀបចំកម្មវិធីតូក្យូ ២០២០ គ្រោងនឹងពិភាក្សាជាមួយសហព័ន្ធកីឡាហែលទឹក អន្តរជាតិ (FINA) នៅសប្តាហ៍នេះ បន្ទាប់ពីសហព័ន្ធបាននិយាយថា ខ្លួនកំពុងពិនិត្យឡើងវិញថា តើត្រូវរៀបចំព្រឹត្តិការណ៍ ប្រកួតជម្រុះមុជទឹកអូឡាំពិកដែលគ្រោងធ្វើនៅខែនេះ ដែរឬទេ យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។

លោក Yasuo Mori នាយកប្រតិបត្តិនៃការិយាល័យ ប្រតិបត្តិការអូឡាំពិកទីក្រុងតូក្យូបាននិយាយថា យើងដឹងថា ពួកគេមានបំណងលុបចោល ម៉្យាងវិញទៀត យើងកំពុងព្យាយាមបញ្ជាក់ព័ត៌មានលម្អិតហើយយើងចាំបាច់ត្រូវមានការពិភាក្សាបន្ថែមទៀត ជាមួយពួកគេ។ លោកបានប្រាប់សន្និសីទសារព័ត៌មានតាមអ៊ីនធើណេត បន្ទាប់ពីព្រឹត្តិការណ៍ សាកល្បងចុងសប្តាហ៍សម្រាប់កីឡាបាល់ឱបរទេះរុញ។

ការលុបចោលនឹងក្លាយជា ឧបសគ្គមួយសម្រាប់អ្នករៀបចំទីក្រុងតូក្យូ បន្ទាប់ពីពួកគេទើបតែចាប់ផ្តើមព្រឹត្តិការណ៍សាកល្បង ជាលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំ ហើយត្រូវការសាកល្បងវិធានការការពារមមេរោគCOVID-19 សម្រាប់អ្នកចូលរួមនៅកន្លែងប្រកួត។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាន និយាយថា FINA បានសម្រេចចិត្តលុបចោលការប្រកួតវគ្គជម្រុះចុងក្រោយនៃថ្ងៃទី ១៨-២៣ ខែមេសា ដែលជាព្រឹត្តិការណ៍សាកល្បងជាផ្លូវការសម្រាប់ព្រឹត្តិការណ៍កីឡាត្រូវបានពន្យារពេលកាលពីឆ្នាំមុនដោយសារការរីករាលដាលនៃជំងឺរាតត្បាតCOVID-19 ។

សារព័ត៌មាន BBC បានដកស្រង់សំដីពី FINA ទៅកាន់សហព័ន្ធជាតិបានឲ្យដឹងថា ព្រឹត្តិការណ៍នេះត្រូវបានលុបចោលពីព្រោះ ការប្រុងប្រយ័ត្នដែលបានគ្រោងទុករបស់អ្នករៀបចំកម្មវិធីនឹងមិនធានាឲ្យបាននូវសុវត្ថិភាពរបស់ អត្តពលិកឡើយ៕ដោយ៖លី ភីលីព

Most Popular

To Top