កីឡា

Mount និង Chiwell ធ្វើបាន១គ្រាប់ម្នាក់ ជួយឲ្យ Chelsea ឈ្នះជើងទី១លើ Porto

ការប្រកួតក្នុងក្របខណ្ឌ Champion League ឆ្ពោះទៅកាន់វគ្គ៤ក្រុមចុងក្រោយ យប់មិញនេះគូល្អៗ មើលជាច្រើនក្នុងនោះ Chelsea បានយកឈ្នះលើក្រុម Porto ងាយៗក្នុងលទ្ធផល២ទល់នឹង០ ។

ប្រកួតអស់ជាង៣០នាទីក្រុមទាំងពីរ ធ្វើអីគ្នាមិនបានទេ រហូតដល់នាទីទី៣២ ទើបកីឡាករខ្សែប្រយុទ្ធ អង់គ្លេស វ័យក្មេងMason Mount អាចប្រើជំនាញរបស់ខ្លួនបង្វិល ទាញបាល់ស៊ុតបញ្ចូលទី យ៉ាងស្រួលយកគ្រាប់ទី១ ជូនក្រុម។

ការប្រកួតបន្តរហូតដល់ត់ងទីទីនាទីទី៨៥ ទៅហើយទើប Porto របូតមួយគ្រាប់ ទៀត ទៅឲ្យ Chiwell ជាអ្នកបន្ថែមគ្រាប់ទី២ ជាលទ្ធផលជើងទី១ Chelsea រកបាន២គ្រាប់ Porto មិនមានគ្រាប់បាល់ ហើយត្រូវរងចាំការប្រកួតជើងទី២ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃពុធទី១៤ ខែមេសាខាងមុខនេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top