កីឡា

Mbappe ក្លាយជាវិរៈបុរសក្នុងការ ប្រកួតជ័យជំនះលើ Bayern Munich កាលពីយប់មិញ

នៅក្នុងគ្រាដែល Champion League បានអវត្តមានកំពូលកីឡាករល្អបំផុត លើលោកទាំងពីររូបគឺ Lionel Messi និង Cristiano Ronaldo វគ្គ១ភាគ៤
ចុងក្រោយនោះសាជាថ្មី Mbappe បានកំពុងតែរះខ្លាំងមែនទែនក្នុងនាមជាខ្សែប្រយុទ្ធ។

Mbappe ធ្វើបានដល់ទៅ២គ្រាប់ម្នាក់ឯង សាជាថ្មីក្នុងការប្រកួតជើងទី១ ប៉ះគ្នាជាមួយនឹងយក្សអាល្លឺម៉ង់ Bayern Munich ក្នុងលទ្ធផល៣ទល់នឹង២ ប៉ុន្តែនឹងត្រូវ
រងចាំមើលការប្រកួតជើងទី២ ដែលនឹងធ្វើឡើងនៅថ្ងៃពុធទី១៤ ខែមេសាខាងមុខនេះ ជាមុនសិនដើម្បីកាត់សេចក្តីចុងក្រោយក្រុមណាឡើងទៅ វគ្គ៤ក្រុមចុងក្រោយ។

Mbappe ស៊ុតបាន១គ្រាប់តាំងតែពីនាទីទី៣ ហើយបន្ថែមគ្រាប់ទី២ឲ្យ PSG ដោយកីឡាករខ្សែការពារ Marquinhos នៅនាទីទី២៨មុនពេលដែល Moting បានតាម១ គ្រាប់មកវិញនៅនាទីទី៣៧និងតាមស្មើដោយ Muller នៅនាទីទី៦០ប៉ុន្តែបានត្រឹម៨នាទីMbappe អាចរកគ្រាប់បាល់ជ័យជំនះបានជូយ PSG មានការនាំមុខមុននៅជើង ទី១នេះក្នុងលទ្ធផល៣ទល់នឹង២៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top