កីឡា

ស្គាល់​អត្តសញ្ញាណ​ និង​របៀប​​លាក់​ខ្លួន ​របស់​បុរស ​ដែល​រត់​ចូល​ក្នុង​ការ ​ប្រកួត​របស់ Man Utd

លោក Olmo Garcia បាន​បង្ហាញ​ខ្លួន​ឯង ​ឲ្យ​ពិភពលោក​ស្គាល់ អំឡុង​ពេល​ការ​ប្រកួត ​របស់ Manchester United ក្នុង​ពាន​រង្វាន់ Europa League ទល់​នឹង Granada កាល​ពី​យប់​មិញ ។

ការ​ប្រកួរ​រវាង United និង Granada ចាប់​ផ្ដើម​បាន​តែ​៦​នាទី ក៏​​ត្រូវ​កាត់​ផ្ដាច់​ បន្ទាប់​ពី​មាន​បុរស​ម្នាក់ ​ស្រាតននលគោក​ ​រត់​ចូល​ទីលាន ។ បុរស​ម្នាក់​នោះ​បាន​រត់​កាត់​ទីលាន Estadio Nuevo Los Carmenes មុន​​ពេល​​ចាប់​​ខ្លួន​ដោយ​ប៉ូលិស ។

យ៉ាងណាមិញ ប៉ូលិស​មិន​ចាំ​បាច់​ចំណាយ​ពេល​ច្រើនឡើយ​ ដើម្បី​ស្គាល់​អត្តសញ្ញា​បុរស​នោះ ព្រោះ​គេ​ធ្លាប់​ត្រូវ​ចាប់​ខ្លួន​១៥​ដង ​ទៅ​ហើយ​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ។ បុរស​នោះ​មាន​ឈ្មោះ​ថា Olmo Garcia ពេល​ខ្លះ​ជា​តារា​នៅ​ក្នុង​ទីក្រុង Granada ហើយ​ជា​រឿយ​ៗ ​គេ​​តែង​ធ្វើ​រឿង​ប្លែក​ជុំ​វិញ​ទីក្រុង។

យោង​តាម​​ប្រភព Olmoបានចូលទៅក្នុង​កីឡដ្ឋាន​ នៅម៉ោង​៩​ព្រឹក ​នៅ​ថ្ងៃ​នៃ​ការ​ប្រកួត​ ហើយ​បាន​លាក់ខ្លួន ​នៅ​ក្រោម​តង់​មួយ​រយៈពេល​១៤​ម៉ោង​ មុន​ពេល​ចេញ​មកនៅពេល ដែល​ការ​ប្រកួត​បានចាប់ផ្តើម ។ ការ​ប្រកួត​រវាង United និង Granada គឺ​បិទ​មិន​ឲ្យ​អ្នក​ទស្សនា​ចូលរួម​ឡើយ ប៉ុន្តែ Olmo បាន​លួច​ចូល ៕ sabay

Most Popular

To Top