កីឡា

លោក ណយ ផាណា ៖កាយសម្ព័ន្ធត្រៀមអត្តពលិក៦នាក់ចូលរួមការប្រកួតកីឡា SEA GAMES 2021

ភ្នំពេញ​ ៖ លោក ណយ ផាណា អគ្គលេខាធិការ នៃសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានមានប្រសាសន៍ថា ការហ្វឹកហាត់ត្រៀម ការប្រកួតកីឡា SEA GAMES នៅប្រទេស វៀតណាម ចុងឆ្នាំ២០២១នេះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នឹងបញ្ជូនកីឡាករ៤នាក់ និងកីឡាការិនី២នាក់ ក្នុងនោះកីឡាករជម្រើសជាតិម្នាក់ នឹងត្រូវបញ្ជូនទៅហ្វឹកហាត់ រយៈពេលវែង នៅចិន នាខែសីហា ។

លោកបានបន្តថា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានជួលគ្រូបង្វឹកម្នាក់ មកពីប្រទេសរុស្ស៊ី ដើម្បីជួយជំរុញ លើផ្នែកបច្ចេកទេស ផ្នែកអាអេរ៉ូប៊ិក នៅក្នុងប្រទេសកម្ពុជាយើង ហើយគ្រូបង្វឹករុស្ស៊ី អាចនឹងមកដល់កម្ពុជា នាខែក្រោយនេះ តាមការ គ្រោងទុក ប៉ុន្តែវាស្រ័យលើស្ថានភាព ជាក់ស្តែងលើបញ្ហាកូវីដ-១៩ បើអាចមកបាន យើងនឹងទទួល ប៉ុន្តែបើស្ថានភាពតឹងតែង យើងនឹងពន្យាពេល តាមជាក់ស្តែង។

លោកអគ្គលេខាធិការ បន្ថែមទៀតថា នេះគឺជាផែនការសកម្មភាព ដែលសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា កំពុងធ្វើដោយការយកចិត្តទុកខ្ពស់ តាមការណែនាំយ៉ាងម៉ឺងម៉ាត់បំផុត របស់លោកបណ្ឌិត ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ។ កីឡាករ-កីឡាការិនីកីឡាកាយសម្ព័ន្ធ ត្រូវតែបន្តការហ្វឹកហាត់ជាប់ជាប្រចាំ ដូច្នេះហើយទើបយើងតែង តែអនុវត្តផែនការ ដើម្បីគោល ដៅចម្បងៗ ចំពោះមុខ ក្នុងការថែរក្សាគុណផល របស់កីឡាករ កីឡាការិនីវ័យក្មេងឆ្ពោះទៅ SEA GAMES ឆ្នាំ២០២១ នៅប្រទេសវៀតណាមផង ក៏ដូចជាគោលដៅសឆ្ពោះ ធ្វើម្ចាស់ផ្ទះ SEA GAMES លើកទី៣២ ឆ្នាំ២០២៣ផងដែរ ៕

Most Popular

To Top