ភ្នំពេញ៖ សហព័ន្ធខ្មែរហែលទឹក បានបង្ហាញវត្តមានក្រុមគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ពលកម្មស័្មគ្រ ចំនួន២៧នាក់ លើប្រភេទវិញ្ញាសា ជាច្រើន សម្រាប់ក្រុមអត្តពលិក ហែលទឹកជម្រើសជាតិ ឆ្នាំ២០២១ ដែលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡាបានចាប់ផ្តើមហ្វឹកហាត់ តាមរយៈអនឡាញ ដើម្បីត្រៀមខ្លួនចូលរួម ព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរអត្តពលកម្មស័្មគ្រ បានប្រាប់តាមសារអេឡិចត្រូនិចថា សម្រាប់ឆ្នាំនេះសហព័ន្ធ ត្រូវបានក្រសួងអប់រំ យុជន និងកីឡាអនុញ្ញាត ឲ្យក្រុមគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចំនួន២២នាក់ សម្រាប់ក្រុមក្លាយជម្រើសជាតិ ឆ្នាំ២០២១ ក្នុងនោះគ្រូបង្វឹក មានចំនួន៥រូប និងកីឡាករ-កីឡាការិនី ចំនួន១៧នាក់ មានកីឡាការិនីចំនួន៧នាក់។
លោកបានបន្តថា គ្រូបង្វឹកមានចំនួន៥ រូបរួមមានលោកគ្រូបង្វឹកធំ នាង សុរិទិ្ធយ៉ា លោកគ្រូជំនួយហែម ថុនពន្លឺ លោកគ្រូជំនួយ ឆោម ច័ន្ទថុន លោកគ្រូជំនួយ ចេង ពិរោទ និង លោកគ្រូជំនួយ ភិន រដ្ឋា ចំពោះកីឡាករ១០នាក់ គឺកីឡាករ លឹម កែវឧត្តម កីឡាករ ប៊ាន សុខហ៊ុយ កីឡាករ ហែម ប៉ុច កីឡាករ ឆោម ច័ន្ទថន កីឡាករ ប៊ុនណា ពៅពេជ្ជរ៉ា កីឡាករ អ៊ួង លីហេង កីឡាករ ឌឿន រ៉ាន់ធីឌុន កីឡាករ ឌឿន សុធី កីឡាករ ទួន ទិត្យសត្យា និងកីឡាករ លឹម សុខវឌ្ឍន៍នន្ទ។
លោកបន្ថែមទៀតថា ចំណែកកីឡាការិនីចំនួន៧នាក់ រួមមានកីឡាការិនី កាំង មុយនីន កីឡាការិនី សុខ វរល័ក្ខណ កីឡាការិនី ឆោម ស្រីវល្ល័ក្ខណ៍ កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត កីឡាការិនី អ៊ួង សែននី កីឡាការិនី វ័ច ហ្សង់ឆាយ និងកីឡាការិនី ឃឺន ចន្ទចរិយា។ ដោយកីឡាករ-កីឡាការិនីចំនួន៥នាក់ ធ្វើការហ្វឹកហាត់ នៅក្រៅប្រទេស៕ ដោយ៖លី ភីលីព



