កីឡា

Messi សុខចិត្តបន្ថយប្រាក់កម្រៃ​ ដើម្បីក្លឹបអាចនាំយក Haaland មក Camp Nou

ទោះបីជាមិនទាន់បានសម្រេចចិត្ត ក្នុងការបន្តកុងត្រាថ្មីក្តី ប៉ុន្តែ Lionel Messi បានបង្ហាញពីបំណង ចង់ឲ្យក្លឹបនាំយកីឡាករឆ្នើមៗ បន្ថែមទៀតមករួមក្លឹប។

Eurosport បានចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា Messi បានបង្ហើបថា គាត់នឹងរីករាយ ប្រសិនបើកាត់បន្ថយ ប្រាក់កម្រៃរបស់ខ្លួន និងនាំយកកីឡាករឆ្នើម របស់ Dortmund ម្នាក់ មករួមក្លឹបឲ្យបាន នៅរដូវក្តៅនេះ។

គួរឲ្យដឹងដែរថា កីឡាករអាហ្សង់ទីនរូបនេះ ត្រូវបានប្រធានក្លឹប លោក Joan Laporta បញ្ជាក់ហើយថា គាត់នឹងត្រូវតែទទួលបាន ប្រាក់កម្រៃតិចជាងមុន ដើម្បីអាចបន្តកុងត្រាថ្មី នៅក្រោយឆ្នាំ២០២១ នេះប៉ុន្តែ Messi វិញគឺហាក់ដូចជា មិនបញ្ហាឡើយ ប្រសិនបើក្លឹបពិតជាជោគជ័យ ក្នុងការនាំយក Haaland មករួមក្លឹបបានមែននោះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top