កីឡា

Coutinho អាចនឹងផ្ទេរមក អង់គ្លេសវិញ​ ក្នុងតម្លៃខ្លួន គួរឲ្យភ្ញាក់ផ្អើល ត្រឹមតែ ៣៥លានផោន

យោងតាមការចេញផ្សាយ របស់កាសែតthe Goal នៅថ្ងៃនេះគួរឲ្យភ្ញាក់ផ្អើលមែនទែន ដែលខ្លួនបានអះអាងថា ក្លឹបអង់គ្លេស Everton នឹងអាចផ្ទេរយក កីឡាករខ្សែបម្រើ ប្រេស៊ីល Coutinho ត្រឡប់មក Premier League វិញក្នុងតម្លៃខ្លួន ដ៏ធូរថ្លៃមួយ។

the Sun ក៏បានចេញផ្សាយ ស្រដៀងគ្នាដែរថា Coutinho នឹងអាចផ្ទេរមកចូលរួមជាមួយ Everton ពី Barcelona ក្នុងពេលប៉ុន្មាន ខែខាងមុខនេះប៉ុណ្ណោះ ក្នុងតម្លៃខ្លួន ប្រមាណតែត្រឹមតែ ៣៥លានផោនប៉ុណ្ណោះ។

លោក Carlo Ancelotti ដែលជាគ្រូបង្វឹករបស់ Everton ធ្លាប់បានបញ្ជាក់ យ៉ាងច្បាស់ដែរថា លោកពិតជាមានទំនុកចិត្តណា ក្នុងការនាំយកកីឡាករ វ័យ២៨ឆ្នាំរូបនេះ មករួមក្លឹប នៅរដូវក្តៅខាងមុខនេះ ហើយគាត់នឹងអាចចាប់ដៃគូគ្នា ជាមួយនឹង James Rodirguez នៅតំបន់ជួរមុខជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top