កីឡា

Bielsa សុំទោស ដែលមិនបានរៀន ភាសាអង់គ្លេស ឲ្យបានត្រឹមត្រូវ

គ្រូបង្វឹករបស់ក្លឹប Leeds United ត្រូវបានគេដឹងមកហើយថា ចាប់តាំងតែពីបានផ្ទេរ មកលេងនៅអង់គ្លេស បុរសរូបនេះតែងតែបានប្រើប្រាស់
អ្នកបកប្រែជាប៉ជានិច្ចហើយ ដែលអ្វីលោកក៏បានទទួលស្គាល់ដែរថា គឺជាចំណុចខ្សោយរបស់គាត់។

នៅសប្តាហ៍នេះលោក Bielsa បានធ្វើការសុំទោសជាសាធារណៈសាជាថ្មី ចំពោះការខកខាន និងមិនបានរៀនប្រើប្រាស់ភាសាអង់គ្លេស ឲ្យបានត្រឹមត្រូវ
គិតចាប់តាំងតែពីបានផ្ទេរ មកចូលរួមដឹកនាំក្រុម Leeds នៅទឹកដី Elland Road កាលពីឆ្នាំ២០១៨ ។

ទោះបីជាយ៉ាង ណាក្តីបុរស អាហ្សង់ទីនរូបនេះបានក្លាយ ទៅជាមនុស្សត្រូវបានអ្នកគាំទ្រ ស្រលាញ់និងគាំទ្រ យ៉ាងខ្លាំងក្នុងរយៈពេល៣ឆ្នាំ កន្លងមកនេះ ហើយជាពិសេស ក្រោយពេល ដែលបានជួយនាំយក Leeds មកកាន់លីគកំពូល Premier League វិញក្រោយខកខានលេងនៅទីនេះ អស់រយៈពេល១៦ឆ្នាំមកហើយនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top