កីឡា

Villa នឹងមិនប្រញាប់ប្រញាល់ ចរចាទិញ Coutinho ឡើយ

ក្លឹបអង់គ្លេស Aston Villa មកដល់ពេលនេះ មានជម្រើស ក្នុងការទិញយកកីឡាករ Phillippe Coutinho ក្រោយចុះកិច្ចព្រមព្រៀងខ្ចីជើងជាមួយនឹងក្លឹប Barcelona កាលពីខែមករាកន្លងមក ។

ទោះបីជាយ៉ាងណាក្តីទាំងក្លឹប និង គ្រូបង្វឹកលោក Steven Gerrard ហាក់ដូចជាមិនទាន់មានភាព ប្រញាប់ប្រញាល់នៅឡើយ ចំពោះការដោះដូរដ៏ធំ របស់ក្លឹបមួយនេះម្យ៉ាង យល់ឃើញថា ទាំងកីឡាករនិងគ្រូបង្វឹក គឺជាមនុស្សដែលមានទំនាក់ទំនង ជិតស្និទ្ធនឹងគ្នាកាលពីពេលលេង ឲ្យក្លឹប Liverpool នោះផង ។

គ្រូបង្វឹកលោក Gerrard រូបនេះបាននិយាយថា ពួកយើងមានជម្រើសក្នុងការ នាំយកកីឡាករប្រេស៊ីលរូបនេះ មកជាកីឡាកររបស់យើងពិតមែន នៅចុងរដូវកាល ប៉ុន្តែការសម្រេចចិត្តនឹងមិនធ្វើឡើងភ្លាម នៅពេលនេះឡើយពោលគឺធ្វើឡើង ក្នុងពេលដ៏សមស្របបំផុតមួយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top