កីឡា

AT Madrid សង្ឃឹមអាច Spurs យល់ព្រមលក់ Emerson

The Sunsport នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបយក្សអេស្បាញ AT Madrid កំពុងបង្ហាញការចាប់អារម្មណ៍ខ្លាំង ចំពោះកីឡាករ Emerson Royal ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Spurs។

AT Madrid កំពុងសង្ឃឹមទុកថា Spurs នឹងព្រមលក់កីឡាករប្រេស៊ីលរូបនេះ មកឲ្យខ្លួនទោះបានដឹងហើយថា តម្លៃខ្លួនដែលបានស្នើគឺនឹងធ្វើឲ្យ Spurs ខាតបង់ដល់ទៅ៦លានផោន ធៀបទៅនឹងតម្លៃដែលក្លឹបធ្លាប់យក Emerson ក្នុងតម្លៃ២៦លានផោន។

គួរឲ្យដឹងដែរថា កីឡាករខ្សែការពាររូបនេះ បានចូលរួមជាមួយនឹងក្លឹប Spurs កាលពីរដូវក្តៅកន្លងមកជាមួយនឹងកុងត្រា រយៈពេល៥ឆ្នាំហើយមកដល់ពេលនេះ គាត់បានបង្ហាញខ្លួនត្រឹមតែ១៧ដងប៉ុណ្ណោះ សម្រាប់ក្លឹប៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top