កីឡា

Zidane បង្ហាញកំហឹង ជាលើកដំបូង ចំពោះ អជ្ញាកណ្តាល

បច្ចេកវិទ្យាត្រួតពិនិត្យ VAR ក្នុងការប្រកួតយប់មិញ បានធ្វើឲ្យក្រុមរបស់ Zinedine Zidane បានរបូតមួយគ្រាប់ទៀតទៅឲ្យ Sevilla ជាបាល់ពិន័យ១១ម៉ែត្រ ទាំងមិនអស់ចិត្ត។

គ្រូបង្វឹករបស់ក្លឹប Real Madrid លោក Zinedine Zidane នៅចប់ការប្រកួត បានបញ្ជាក់ថាលោកពិតជាមានការអន់ចិត្ត និងខឹងសម្បារ ខ្លាំងណាស់ចំពោះការសម្រេចចិត្តមួយនេះ ព្រោះវាជាលទ្ធផល នៃការប្រកួតដែលគាត់មិនចង់បាននោះទេ២គ្រាប់ទល់នឹង២ ដែលនេះមានន័យថាវានឹង អនុញ្ញាតិ AT Madrid ពេលនេះនៅតែអាចបន្តឈរ នៅកំពូលតារាងដដែល។

ថ្លែងនៅទៅកាន់ក្រុម អ្នកកាសែតលោក Zidane បាននិយាយបែបនេះថា៖ខ្ញុំមិនយល់នូវអ្វីដែលអជ្ញាកណ្តាលពន្យល់ ខ្ញុំនោះទេដូចនេះខ្ញុំបានព្យាយាម ដើម្បីសុំការពន្យល់បន្ថែមថា តើការប៉ះដៃដល់ទៅ២របស់កីឡាករ Sevilla វាមិនមែនជាកំហុសរបស់ Sevilla។ខ្ញុំមិនចូលចិត្ត និងមិនដែលនិយាយ អំពីអជ្ញាកណ្តាលនោះដែរប៉ុន្តែ នៅថ្ងៃនេះ ខ្ញុំពិតជាខឹងខ្លាំងណាស់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top