កីឡា

មហាក្សត្រីមេអំបៅថ្មី ជំរុញក្តីសង្ឃឹម សម្រាប់កីឡាហែលទឹក អូឡាំពិក របស់ប្រទេសចិន

សៀងហៃ៖ ប្រព័ន្ធផ្សព្វផ្សាយចិន បានកោតសរសើរ ចំពោះកីឡាការិនីហែលទឹកចិន Zhang Yufei ដែលមានហ័សនាមថា “ មហាក្សត្រីមេអំបៅថ្មី” បន្ទាប់ពីនាងចូលរួមការប្រកួត ជើងឯកហែលទឹកថ្នាក់ជាតិ ដោយបានធ្វើការល្អបំផុតមួយ សម្រាប់អូឡាំពិក ទីក្រុងតូក្យូ ស្ថិតនៅរយៈពេល ៣ ខែ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

កីឡាការិនីវ័យ ២៣ ឆ្នាំរូបនេះ បានបានឈ្នះមេដាយមាស ចំនួន ៥គ្រឿង និងប្រាក់១គ្រឿង បន្ទាប់ពីសកម្មភាពនេះដែល បានកើនឡើងទ្វេដង នៅពេលការសាកល្បង អូឡាំពិក បានបញ្ចប់នៅទីក្រុងឆ្នេរ Qingdao ។ នាងបានប្រើថិរវេលា ២: ០៥.៤៤ លើវិញ្ញាសាមេអំបៅនារី ចម្ងាយ ២០០ ម៉ែត្រ ដែលជាពេលវេលាលឿនបំផុត ក្នុងពិភពលោកនៅឆ្នាំនេះ ហើយថែមទាំងបានធ្វើឲ្យនាង ឈ្នះលើវិញ្ញាសាមេអំបៅចម្ងាយ ១០០ ម៉ែត្រ និងម្ចាស់មេដាយមាស ហែលសេរីចម្ងាយ ៥០ ម៉ែត្រ។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានដកស្រង់សម្ដីរបស់នាង ដោយបានចូលរួម ក្នុងការប្រកួតថា ខ្ញុំមានអារម្មណ៍ថា ហត់នឿយក្នុងរយៈពេល៣ថ្ងៃ ចុងក្រោយនេះ ។ ខ្ញុំគិតថា ខ្ញុំនឹងផ្តោតលើការ ហែលមេអំបៅ ចម្ងាយ ១០០ ម៉ែត្រ និង ២០០ ម៉ែត្រ នៅអូឡាំពិក។

កីឡាការិនីZhang បានខកចិត្តលើកទី ៦ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃវិញ្ញាសាមេអំបៅចម្ងាយ ២០០ ម៉ែត្រ នៅព្រឹត្តិការណ៍អូឡាំពិក ទីក្រុងរីយ៉ូ ២០១៦ អាចជាពន្លឺឈានមុខគេរបស់ចិន នៅក្នុងអាងហែលទឹកនៅព្រឹត្តិការណ៍ កីឡាអូឡាំពិកទីក្រុងតូក្យូ ដោយមានការចូលរួមពីSun Yang ដោយមានការសង្ស័យយ៉ាងខ្លាំង។

កីឡាករហែលទឹកSun Yang ជាម្ចាស់មេដាយមាសអូឡាំពិក ៣ សម័យកាលនឹងត្រូវទៅប្រកួត នៅមុខតុលាការអាជ្ញាកណ្តាល ផ្នែកកីឡានៅចុងខែនេះ ជាមួយនឹងអាជីពរបស់លោក កំពុងស្ថិតក្នុងសភាពស្ងប់ស្ងាត់។ Sun Yang ត្រូវបាន CAS បញ្ឈប់រយៈពេល ៨ ឆ្នាំដោយ CAS កាលពីខែកុម្ភៈឆ្នាំ មុនពីបទបដិសេធ ក្នុងការផ្តល់សំណាក ក្នុងអំឡុងពេលធ្វើតេស្តិ៍ថ្នាំ៕ ដោយ៖លី ភីលីព

Most Popular

To Top