Logan Paul មានទំនុកចិត្តថាខ្លួន នឹងយកឈ្នះលើ Floyd Mayweather បានក្នុងការប្រកួតនៅខែក្រោយនេះ បន្ទាប់ពីបានហ្វឹកហាត់ដិតដល់ និងខ្លួនមានប្រៀបជាងច្រើន។
Logan ត្បិតតែជាតារា Youtube មែន ប៉ុន្តែរូបគេក៏ចូលចិត្ត ហាត់ប្រដាល់ខ្លាំងណាស់ដែរ។ កន្លងមកធ្លាប់ឡើងសង្វៀន ច្រើនមកហើយដែរ ប៉ុន្តែមិនដែលប៉ះជាមួយជើងខ្លាំងកម្រិតដូចជា Floyd នេះឡើយ។ មុនការប្រកួតនោះ ឈានចូលមកដល់ Logan បានបង្ហើបថារូបគេមានកម្ពស់ខ្ពស់ជាង ទម្ងន់ធ្ងន់ជាង និងក្មេងជាងថែមទៀត។ដូច្នេះ ការប្រកួតខាងមុខនេះ រំពឹងថានឹងទទួលបានជ័យជម្នះច្រើន។

ប៉ះជាមួយអ្នកប្រដាល់មិនដែលចាញ់ ៥០ប្រកួតជាប់គ្នា និងមានវ័យ ដល់ទៅ៤៤ឆ្នាំទៅហើយនោះ Logan បាននិយាយបែបនេះថា៖ “ខ្ញុំមានគីឡូលើសគាត់១៣គីឡូ ខ្ញុំក្មេងជាងគាត់ពាក់កណ្ដាល ខ្ពស់ជាងគាត់ និងខ្ញុំប្រឹងប្រែងខ្លាំងណាស់។ គ្រប់យ៉ាងសុទ្ធតែអាចកើតឡើងបាន។ ជីវិតរបស់ខ្ញុំ ពោរពេញដោយការប្រកួតប្រជែង ហើយខ្ញុំក៏គ្មានអ្វីត្រូវខ្លាចបាត់បង់ សម្រាប់ការប្រកួតនេះដែរ”៕ ប្រភទ៖ សប្បាយ
