កីឡា

វ៉ា មិថុនា ធ្លាក់ពីការប្រកួតជម្រុះ កីឡាអូឡាំពិក ក្រោយចាញ់កីឡាករតៃប៉ិ Liu Wei-ting ដោយលទ្ធផលពិន្ទុ ៣៨-៤

ភ្នំពេញ ៖ កីឡាករតេក្វាន់ដូWT របស់ប្រទេសកម្ពុជា វ៉ា មិថុនា ដែលបញ្ជូន ទៅចូលរួមប្រកួតជម្រុះ នៃវគ្គជម្រុះការប្រកួត កីឡាអូឡាំពិតូក្យូ ទ្វីបអាស៊ី“Asia qualification Tournament for Tokyo 2020 Olympic Game ”នៅប្រទេសហ្សក់ដានីនោះ បានជ្រុះធ្លាក់ហើយ បន្ទាប់ពីប្រកួតចាញ់កីឡាករ ឆាយនីសតៃប៉ិ Liu wei -ting កាលពីរសៀលថ្ងៃទី ២១ ខែឧសភាឆ្នាំ២០២១នេះ ។

ក្នុងការប្រកួតវគ្គជម្រុះ កីឡាតេក្វាន់ដូ WT នៃព្រឹត្តិការណ៍ការប្រកួត កីឡាអូឡាំពិតូក្យូទ្វីបអាស៊ី នៅប្រទេសហ៊្សកដានី នារសៀលថ្ងៃនេះ កីឡាករតេក្វាន់ដូ WTកម្ពុជា វ៉ា មិថុនា បានប៉ះជាមួយកីឡាករជនជាតិចិនតៃប៉ិ Liu Wei-ting ក្នុងប្រភេទទម្ងន់ក្រោម ៨០គីឡូក្រាម ។ តែជាលទ្ធផល វ៉ា មិថុនា ចាញ់ Liu Wei-ting ដោយលទ្ធផលពិន្ទុ៣៨-៤ ។ យ៉ាងណា កម្ពុជាយើងនៅអ៊ុតមើលកីឡាការិនី Cas andre Tubbs កូនខ្មែរកាត់អាមេរិក ក្នុងប្រភេទទម្ងន់៥៧គីក្រាម ដែលនឹងត្រូវប្រកួតនាថ្ងៃស្អែក ។

លោក ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT ប្រាប់ឲ្យដឹងនោះថា កីឡាករជនជាតិ តៃប៉ិ Liu Wei-ting ជាកីឡាករជើងខ្លាំង ដែលឈរលំដាប់លេខ៣១ ពិភពលោក ហើយប្រភេទទម្ងន់ក្រោម៨០គីឡូក្រាម មានកីឡាករ១០នាក់ ក្នុងចំណោមកីឡាករ១០ គណៈកម្មការជ្រើស រើសយកតែកីឡាករ ២ នាក់ចូលរួមប្រកួតកីឡាអូឡាំពិក សម្រាប់ទ្វីបអាស៊ី ដើម្បីបង្គប់១៦នាក់ ។

ដោយឡែកកីឡាការិនីតេក្វាន់ដូ WT កម្ពុជា Casandre Tubbs នឹងធ្វើការប្រកួតជាផ្លូវនៅថ្ងៃស្អែក ក្នុងប្រភេទទម្ងន់ក្រោម៥៧គីឡូក្រាម របស់កីឡារិនីរូបនេះ មានកីឡាការិនីចូលរួមចំនួន១៧នាក់ ក៏គណៈកម្មការជ្រើសរើសយកតែកីឡាករ ២ នាក់ចូលរួមប្រកួតកីឡាអូឡាំពិកសម្រាប់ទ្វីបអាស៊ី ដើម្បីបង្គប់១៦នាក់ដែរ ។ សព្វថ្ងៃកីឡាការិនីតេក្វាន់ដូ WT កម្ពុជា Casandre Tubbs ឈរលំដាប់លេខ៥២ ពិភពលោក ។

កម្ពុជាយើងបានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៤នាក់រួមមានលោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ ចំណែកកីឡាការិនី ថិប កាសាន់ទ្រីនីកូល កូនខ្មែររស់នៅសហរដ្ឋអាមេរិក ប្រកួតក្នុងប្រភេទទម្ងន់ក្រោម៥៧គីឡូក្រាម និងកីឡាករ វ៉ា មិថុនា ប្រកួតក្នុងប្រភេទទម្ងន់ ក្រោម៨០គីឡូក្រាម៕

Most Popular

To Top