កីឡា

Pirlo និយាយថា​ កំពុងដឹកនាំ Juventus ទៅរកផ្លូវក៏ត្រឹមត្រូវមួយ

ត្រឹមតែ១ឆ្នាំដំបូងប៉ុណ្ណោះ ប៉ុន្តែគ្រូបង្វឹករបស់ក្លឹប Juventus លោក Andrea Pirlo បានបង្ហាញពីបំណង ចង់បានពេលវេលាបន្ថែមទៀត ដើម្បីពង្រឹងក្លឹបឡើងវិញ ហើយការលើកឡើង នេះត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់ លោកផ្ទាល់នៅក្រោយការប្រកួត យប់មិញដែលទីបំផុត Juventus ទទួលបានសិទ្ធទៅលេងនៅ Champion League នារដូវកាលក្រោយនៅចុងម៉ោងទៅហើយ។

នៅក្នុងសេចក្តីថ្លែងការណ៍ ជាសាធារណៈលោក Pirlo បាននិយាយបែបនេះថា ខ្ញុំបានដឹកនាំក្លឹបឆ្ពោះទៅរកផ្លូវមួយ ដែលក្លឹបចង់បាន នៅក្នុងឆ្នាំដំបូងរបស់ខ្ញុំ ។ ជាលទ្ធផលយើងអាច មានសិទ្ធទៅលេង នៅ Champion League នារដូវកាលក្រោយហើយ នៅពេលដែលយើង ចាប់ផ្តើមសាជាថ្មីយើង នឹងរឹងម៉ាំជាក់ជាមិនខាន ។

ទើបតែអាចលើកពាន Coppa Italia កាលពីថ្ងៃពុធសប្តាហ៍មុន Juventus ប្រកួតយប់មិញនេះ បានយកឈ្នះ Bologna ក្នុងលទ្ធផល៤ទល់នឹង១ ហើយជាសំណាងល្អមួយទៀត គឺ Napoli ដែលមានពិន្ទុ តាមពីក្រោយនោះក៏បានត្រឹមស្មើទើបធ្វើឲ្យ Juventus មានឱកាសទៅលេងនៅ Champion League បែបនេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top