កីឡាករអ្នកចាំទីឆ្នើមរបស់ក្លឹបយក្ស AC Milan វ័យទើបតែ២២ឆ្នាំត្រូវ បានគេជឿជាក់ថាច្បាស់នឹងវេចបង្វិកចាកចេញពីក្លឹបហើយ នៅក្នុងពេលដែលកុងត្រារបស់ខ្លួន នឹងផុតទៅនៅថ្ងៃទី៣០ខែមិថុនាខាងមុខនេះ។
កីឡាករ Gianluigi Donnarumma ត្រូវបាប្រធានផ្នែគបច្ចេកទេស របស់ខ្លួនលោក Paolo Maldini អះអាងហើយថា គាត់មិនបានបន្តកុងត្រាថ្មីឡើយ ជាមួយនឹងក្លឹបដូចនេះ កីឡាកររូបនេះនឹងអាចចាកចេញពីក្លឹបដោយមិនមានតម្លៃខ្លួនឡើយ។
Donnarumma ដែលបានបង្ហាញខ្លួន ដំបូងឲ្យក្លឹបតាំងតែពីពេល ដែលមានវ័យ១៦ឆ្នាំបានកសាងកេរ្ត៍ឈ្មោះយ៉ាងអស្ចារ្យនៅ ទីនេះនិង កំពុងស្ថិតនៅក្នុងចំណោមអ្នកចាំទីវ័យក្មេងល្អបំផុត លើលោកផងដែរហើយច្បាស់ ណាស់មិនខ្វះក្លឹបដែលចង់ បានរូបគាត់នោះទេ៕
ប្រែសម្រួល៖ស៊ុនលី