កីឡា

Ronaldo ​បាន​ប្រាប់​មិត្ត​រួម​ក្រុម​នៅ Juventus ​ថា​រូបគេ​ចង់​ចាកចេញ​

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​ប្រាប់​មិត្ត​រួម​ក្រុម​នៅ Juventus ​ថា​រូបគេ​ចង់​ចាកចេញ​ នៅ​ចប់​រដូវ​កាល​នេះ​ហើយ ​ក្រោយ​ពី​ឈ្នះ​គ្រប់​យ៉ាង​ដែល​ខ្លួន​បាន​សន្យា។

​អតីត​កីឡាករ Real Madrid ​ខាង​លើ​នេះ​បាន​ចូល​ដល់​ក្រុង Turin ​នៅ​ឆ្នាំ​២០១៨ ​ហើយ​រដូវ​កាល​ចុង​ក្រោយ​នេះ​រូបគេ​ ធ្វើ​មិន​សូវ​បាន​ល្អ​ទេ ​ដោយ​បាន​ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់ ​បាន​ច្រើន​ជាង​គេ​មែន ប៉ុន្តែ​មិន​អាច​ជួយ​ក្រុម​ ការពារ​តំណែង​ជើង​ឯក​លីគ​បាន ។ ​ដោយ​ឡែក​ក្រោម​ការ​ដឹក​នាំ​ របស់​លោក Pirlo ​រូបគេ​ក៏​បាន​បង្ហាញ​ ការ​មិន​សប្បាយ​ចិត្ត​ផង​ដែរ ។

​កីឡាករ​វ័យ​៣៦​ឆ្នាំ​ខាង​លើ​ នៅ​សល់​កុងត្រា ​ដល់​ឆ្នាំ​២០២២​ដែរ ប៉ុន្តែ​ប្រភព​នៅ​អ៊ីតាលី ​បាន​ចុះ​ផ្សាយ​ថា ​មុន​បិទ​បញ្ចប់​រដូវ​កាល​នេះ Ronaldo ​បាន​ប្រាប់​សមាជិក​ក្រុម​ដទៃ​ទៀត​ថា ​រូបគេ​ចង់​ចាកចេញ​ពី​អ៊ីតាលី​ទៅ​ហើយ ។ ​Manchester United ​និង PSG ​ជា​ក្លឹប​ដែល​មាន​ភាគរយ​ខ្ពស់ ​ក្នុង​ការ​យក Ronaldo ​ទៅ​ចូល​រួម​ក្រុម​ សម្រាប់​រដូវ​កាល​ថ្មី ៕

Most Popular

To Top