កីឡា

Premier League បង្ហាញ​មុខ​ពី​បេក្ខភាព​ ក្នុង​ការ​ឈ្នះ​ពាន​គ្រូ​បង្វឹក​ឆ្នើម​ ប្រចាំ​ឆ្នាំ

ស្ថាប័ន​លីគ​កំពូល​អង់គ្លេស Premier League បាន​បង្ហាញ​មុខ​ អ្នក​ចាត់ការ​ ៥រូប ដែល​ជា​​បេក្ខភាព ​អ្នក​ចាត់ការ​ឆ្នើម​ប្រចាំ​ រដូវ​កាល ២០២០/២១។ អ្នក​ចាត់​ការ​ទាំង ៥ មាន​ដូច​ជា៖

  • លោក Marcelo Biesla ដែល​ដឹកនាំ​ក្លឹប Leeds United។ លោក​ដឹកនាំ​ក្លឹប​នេះ​ឲ្យ​ជាប់​លេខ ៩ ដោយ​ឈ្នះ ១៨ដង ស្មើ ៥ដង និង​ចាញ់ ១៥ដង។
  • លោក Pep Guardiola ដែល​ដឹកនាំ​ក្លឹប Manchester City។ លោក​ដឹកនាំ​ក្លឹប​នេះ​ឲ្យ​ជាប់​លេខ ១ ដោយ​ឈ្នះ ២៧ដង ស្មើ ៥ដង និង​ចាញ់ ៦ដង។
  • លោក David Moyes ដែល​ដឹកនាំ​ក្លឹប West Ham United។ លោក​ដឹកនាំ​ក្លឹប​នេះ​ឲ្យ​ជាប់​លេខ ៦ ដោយ​ឈ្នះ ១៩ដង ស្មើ ៨ដង និង​ចាញ់ ១១ដង។
  • លោក Brendan Rogers ដែល​ដឹកនាំ​ក្លឹប Leicester United។ លោក​ដឹកនាំ​ក្លឹប​នេះ​ឲ្យ​ជាប់​លេខ ៥ ដោយ​ឈ្នះ ២០ដង ស្មើ ៦ដង និង​ចាញ់ ១២ដង។
  • លោក Ole Gunnar Solskjaer ដែល​ដឹកនាំ​ក្លឹប Manchester United។ លោក​ដឹកនាំ​ក្លឹប​នេះ​ឲ្យ​ជាប់​លេខ ២ ដោយ​ឈ្នះ ២១ដង ស្មើ ១១ដង និង​ចាញ់ ៦ដង៕

ប្រភព៖ សប្បាយ

Most Popular

To Top