កីឡា

Rashford ជាអ្នកស៊ុតបាល់១១ ម៉ែត្រគ្រាប់ ជ័យជំនះ ឲ្យអង់គ្លេសប្រកួតមិត្តភាព យប់មិញ

ការប្រកួតមិត្តភាព យប់មិញនេះបានក្លាយទៅជា ការប្រកួតដ៏មានមោទនភាព បំផុតសម្រាប់កីឡាករខ្សែប្រយុទ្ធ Marcus Rashford ដែលជាការប្រកួតជ័យជំនះដែលបាន ដោយសារតែគ្រាប់បាល់ ១១ម៉ែត្រដែលបានកើតឡើងតែ ១គ្រាប់គត់និងបានធ្វើជោគជ័យដោយកីឡាកររូបនេះ ផ្ទាល់តែម្តង។

វាគឺជាការប្រកួតកំដៅសាច់ដុំប៉ុណ្ណោះ មុនការប្រកួតអ៊ឺរ៉ូឆ្នាំ២០២០ ដែលនឹងខិតមកដល់ទៅហើយនោះ ប៉ុន្តែក្នុងការប្រកួតនេះ Rashford បានក្លាយទៅជាប្រធានក្រុម ដែលមាន វ័យក្មេងជាងគេ បំផុតក្នុងប្រវត្តិសាស្ត្ររបស់អង់គ្លេស ចាប់តាំងតែពីពេលដែលអតីតកីឡាករ Michael Owen ធ្លាប់បានធ្វើកាលពីឆ្នាំ២០០៣។

គិតត្រឹមយប់មិញនេះកីឡាករ Rashford មានវ័យ២៣ឆ្នាំនិង២១៨ថ្ងៃហើយបានស៊ុតគ្រាប់បាល់ជំនះនេះនៅនាទីទី៦៨បន្ទាប់ពី កីឡាករ Tiberiu Capusa បានបង្ក កំហុស ទៅលើកីឡាករ Jack Grelish ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top