កីឡា

សកម្មជន LGBTQ របស់ជប៉ុនជំរុញឲ្យមានច្បាប់ សមភាពមុនព្រឹត្តិការណ៍ កីឡាអូឡាំពិក មកដល់

តូក្យូ៖ក្រុមជនជាតិភាគតិចផ្នែកផ្លូវភេទជប៉ុននិងអ្នកគាំទ្រ របស់ពួកគេនៅ កិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីទទួលបាន ច្បាប់សមភាពដែលបានស្វែងរក ជាយូរមកហើយមុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ បានដាក់សំណើទៅកាន់ គណបក្សប្រជាធិបតេយ្យសេរីដែលសមាជិកអភិរក្សនិយមបាន បញ្ឈប់សេចក្តីព្រាងច្បាប់ នេះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ក្រុមទាំងនេះក៏បានពង្រីកយុទ្ធនាការរបស់ខ្លួនដើម្បី ទទួលបានការគាំទ្រពីសាជីវកម្មសម្រាប់បុព្វហេតុរបស់ពួកគេក្នុងក្តីសង្ឃឹមនៃការដាក់សម្ពាធដល់ គណបក្សគាំទ្រអាជីវកម្មរបស់លោកនាយករដ្ឋមន្រ្តី Yoshihide Suga ឲ្យគាំទ្រច្បាប់នេះ។

លោក Kane Doi នាយកក្រុមឃ្លាំមើល សិទ្ធិមនុស្សមានមូលដ្ឋាននៅ ទីក្រុងញូវយ៉កបានមានប្រសាសន៍ថា ដើម្បីការពារអាយុជីវិត និងជីវភាពរស់នៅរបស់ជនជាតិ ភាគតិចផ្នែកផ្លូវភេទការអនុម័តច្បាប់ LGBT ចែងថា ការរើសអើងមិនត្រូវ បានអត់អោន គឺជាជំហានដំបូងដែលមិនអាចខ្វះបាន។

លោក Doi បានបន្តថា ការអនុម័តច្បាប់បែបនេះ នៅប្រទេសជប៉ុនមុនព្រឹត្តិការណ៍ អូឡាំពិកក៏ចាំបាច់សម្រាប់សហគមន៍អន្តរជាតិដែរ ។ លោកបន្ថែមថាជប៉ុនចាំបាច់ត្រូវបង្ហាញ ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានានូវសមភាពសម្រាប់អត្តពលិកអ្នកស្រឡាញ់ ភេទដូចគ្នាអ្នកកាសែត និងអ្នកចូលរួមដទៃទៀតនៅក្នុងព្រឹត្តិការណ៍ អូឡាំពិក ដែលបានកំណត់ចាប់ផ្តើម នៅថ្ងៃទី ២៣ ខែកក្កដា។

ការគាំទ្រ និងការយល់ដឹងអំពីភាព ខុសគ្នានៃភេទ បានកើនឡើងបន្តិចម្តងៗក្នុងប្រទេសជប៉ុន ប៉ុន្តែនៅតែមានការខ្វះខាតនូវការការពារផ្នែកច្បាប់ សម្រាប់មនុស្សភេទទី ៣ និងអ្នកប្តូរភេទ។ ប្រទេសជប៉ុនមិនទទួលស្គាល់ភាព ជាដៃគូភេទដូចគ្នា ស្របច្បាប់ទេ ហើយអ្នកស្រឡាញ់ភេទដូចគ្នាជារឿយៗទទួលរងនូវការរើសអើងនៅសាលារៀន កន្លែងធ្វើការ និងសូម្បីតែនៅផ្ទះបណ្តាលឲ្យមនុស្សជាច្រើនលាក់អត្តសញ្ញាណភេទ របស់ពួកគេ៕ដោយ៖លី ភីលីព

Most Popular

To Top