កីឡា

រក​ឃើញ​ម្ចាស់​ពាន ​កីឡាករ​ល្អ​ ប្រចាំ​ឆ្នាំ​ និង​កីឡាករ​វ័យ​ក្មេង​ល្អ​​ជាង​គេ ​នៅ​អង់គ្លេស​ហើយ

ខ្សែ​បម្រើ​របស់​​ក្លឹប Manchester City កីឡាករ Kevin de Bruyne បាន​ឈ្នះ​​ពាន​​កីឡាករ​ល្អ​ប្រចាំ​ឆ្នាំ​នៅ​អង់គ្លេស PFA Player of the Year ២​រដូវ​កាល​ជាប់​គ្នា។

មិត្ត​រួម​ក្រុម​នៅ City កីឡាករ Phil Foden បាន​ឈ្នះ​ពាន​កីឡាករ​វ័យ​ក្មេង​ល្អ​ជាង​គេ (PFA Young Player of the Year)។ កីឡាករ​ទាំង​ពីរ​គឺ​ជា​កម្លាំង​ដ៏​សំខាន់​ជួយ Man City ឈ្នះ​​ពាន Premier League ជា​លើក​ទី​៣ ក្នុង​រយៈពេល​៤​ឆ្នាំ និង​ពាន League Cup។

Kevin de Bruyne បាន​ក្លាយ​ជា​កីឡាករ​ទី​បី​ដែល​អាច​ឈ្នះ​ពាន PFA Player of the Year ២​រដូវ​កាល​ជាប់​គ្នា បន្ទាប់​ពី Cristiano Ronaldo ធ្លាប់​ធ្វើ​បាន​ពេល​ដែល​គេ​លេង​នៅ Manchester United និង Thierry Henry កាល​នៅ Arsenal។

Foden វ័យ​២១​បាន​បង្ហាញ​ខ្លួន​៥០​ប្រកួត​ឲ្យ City គិត​គ្រប់​កម្មវិធី​ក្នុង​រដូវ​កាល​នេះ និង​រក​បាន​១៦​គ្រាប់៕

ប្រភព៖ sabay

Most Popular

To Top