កីឡា

កីឡាករ សំខាន់៣រូប នេះស្ថិតនៅក្នុងបញ្ជី ដែលត្រូវលក់ ចេញរបស់ Barcelona

The Goal នៅថ្ងៃនេះ បានសរសេរថា ក្លឹបអ្នកមានបុណ្យ Barcelona បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការរៀបចំកីឡាករ នៅឈុតធំរបស់ខ្លួន សម្រាប់រដូវកាល ក្រោយដោយក្នុងនោះមានទាំងការទិញ ចូលជាពិសេសការលក់ចេញ កីឡាករមួយចំនួនផងដែរ ពីទឹកដី Camp Nou។

ក្នុងចំណោមនោះ the Goal អាចអះអាងបានថាកីឡាករ ដែលស្ថិតនៅក្នុងបញ្ជីត្រូវលក់ ចេញមានដូចជា Coutinho,Pjanicនិងកីឡាករខ្សែការពារបារាំង Umtiti ជាដើមផងដែរ ដើម្បីអាចប្រមូលលុយបានមកវិញ ខ្លះទុកគ្រាន់ចាយទិញកីឡាករ ចំណូលថ្មីជំនួសវិញ។

ក្រៅតែពីនោះផងដែរកីឡាករ Firpo, Braithwaite និង Fernandes ក៏នឹងអាចក្លឹបពិចារណា ក្នុងការលក់ចេញពីផងដែរ ប្រសិនបើពួកគេ មិនយល់ព្រម ក្នុងលក្ខខណ្ឌ ថ្មីក្នុងការកាត់បន្ថយ ប្រាក់កម្រៃ ដើម្បីអាចបន្តលេងជាមួយនឹងក្លឹបទេនោះ។

ទោះបីជាយ៉ាងណាក្តីគេបានដឹងដែរថា អតីតកីឡាកររបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Coutinho មកដល់ពេលនេះក៏កំពុងមានលេច ឬព័ត៌មានអំពីការ ផ្ទេរចេញ រួចទៅហើយទៅកាន់លីគកំពូល របស់អង់គ្លេស វិញ បន្ទាប់ពីបានផ្ទេរមកអេស្បាញនេះ ក្នុងតម្លៃខ្លួនរហូតទៅដល់១០០លានផោន កាលពីប៉ុន្មានរដូវកាលមុន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top