កីឡា

Man UTD ឲ្យត្រឹមតែ ៦៧លានផោន សម្រាប់ Sancho តែ Dortmund បដិសេធ

The Goal នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD ត្រូវបានគេដឹងថា បានដាក់សំណើរជាទឹកប្រាក់
ប្រមាណជា៦៧លានផោន លើកដំបូងក្នុងរដូវក្តៅនេះ ដើម្បីសុំទិញយក Jandon Sancho ពីអាល្លឺម៉ង់។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី កីឡាករអន្តរជាតិរូបនេះមិនត្រូវបានក្លឹប Dortmund ទទួលយល់ព្រមលើ កញ្ចប់តម្លៃខ្លួននេះឡើយ
បើទោះបីជាលក្ខខណ្ឌផ្ទាល់ខ្លួន រវាងកីឡាករនិងក្លឹបត្រូវ បានធ្វើឡើងរួចរាល់ទៅហើយក្តី ។

Sancho វ័យ២១ឆ្នាំរូបនេះបានក្លាយទៅជាកីឡាគោលដៅ អទិភាពដំបូងគេបំផុត សម្រាប់រដូវក្តៅនេះ ដែលលោក Ole Solskjare
ត្រូវតែធ្វើឲ្យសម្រេចបាន ប៉ុន្តែជឿជាក់ថា មិនមែនក្នុងតម្លៃ ដែលទាបបែបនេះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top