ព័រទុយហ្កាល់៖ ខ្សែការពារក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្កាល់កីឡាករ Joao Cancelo បានធ្វើតេស្តិ៍វិជ្ជមានមេរោក Covid-19 ២ ថ្ងៃមុនពេលបើកព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ Euro 2020 យោងតាមការចេញផ្សាយ ពីគេហទំព័រBBC ។
កីឡាករវ័យ ២៧ ឆ្នាំរូបនេះ ត្រូវបានជំនួសដោយលោក Diogo Dalot អន្តរជាតិអាយុក្រោម ២១ ឆ្នាំរបស់ AC Milan ។ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់ ត្រូវបានគេធ្វើតេស្តិ៍អវិជ្ជមាន ប៉ុន្តែកីឡាករ Cancelo របស់ក្រុម Manchester City នឹងនៅម្នាក់ឯង ដើម្បីព្យាបាលមេរោគនេះ ។
ក្រុមការពារតំណែងជើងឯក ព័រទុយហ្កាល់ ស្ថិតក្នុងពូល F ប៉ះជាមួយនឹងក្រុមបាល់ទាត់ ជម្រើសជាតិហុងគ្រី នៅទីក្រុងBudapest នៅថ្ងៃអង្គារមុនពេលប្រកួត នឹងក្រុមបាល់ទាត់ជម្រើសជាតិ អាល្លឺម៉ង់ នៅថ្ងៃទី ១៩ មិថុនា និងក្រុមបាល់ទាត់ជម្រើសជាតិ បារាំង នៅថ្ងៃទី ២៣ មិថុនា៕ ដោយ៖លី ភីលីព