ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហាញ សាច់របស់ខ្លួន អំឡុងការប្រកួតទល់អាល្លឺម៉ង់ កាលពីពេលកន្លងទៅ ដែលធ្វើឱ្យគ្រប់គ្នា ស្ញើចសរសើរមិនដាច់ពីមាត់នោះទេ ព្រោះវ័យ៣៦ឆ្នាំ ហើយតែនៅអាចរក្សា បានរាងស្អាតបែបនេះ ។
ក្រោយពីឃើញរាងស្អាតនេះ ហើយ Daouda Peeters កីឡាករ U23 របស់ Juventus ដែលតែងតែបានហ្វឹកហាត់ ជាមួយក្រុមធំនោះ បាននិយាយថាមានអាហារ៣មុខដែល Cristiano Ronaldo មិនដែលចោលនោះឡើយ ។ អាហារទាំងនោះមាន Broccoli ១ចាន សាច់មាន់ និងបាយ។ ជាមួយគ្នានោះ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ ផឹកទឹកច្រើនមែនទែន និងមិនមានផឹកភេសជ្ជៈអ្វីផ្សេងនោះទេ ។
Ronaldo វ័យ៣៦ឆ្នាំទៅហើយ ប៉ុន្តែរូបគេនៅតែអាចលេង កម្រិតកំពូលបានដដែល ។ ជាក់ស្ដែង ក្នុងព្រឹត្តិការណ៍ Euro 2020 នេះ រូបគេកំពុងនាំមុខគេក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើន រហូតដល់ទៅ៥គ្រាប់ ។ ដោយ៥គ្រាប់នោះ រកបានពេលប៉ះជម្រើសជាតិ បារាំង២គ្រាប់ អាល្លឺម៉ង់ ១គ្រាប់ និងហុងគ្រី២គ្រាប់ ៕