កីឡា

ប្អូនប្រុស របស់ Mbappe បន្តកុងត្រា ឈុតយុវជន ជាមួយនឹង PSG រួចរាល់ហើយ

Ethan Mbappe កីឡាករវ័យ១៥ឆ្នាំ ដែលត្រូវបានគេស្គាល់ថា គឺជាប្អុនប្រុសបង្កើត របស់ Kylian Mbappe នោះនៅថ្ងៃនេះបាន
សម្រេចចិត្តរួចរាល់ហើយ ក្នុងការបន្តកុងត្រាថ្មី ជាមួយនឹងកីឡាករឈុត យុវជន របស់ក្លឹប PSG ។

ការបន្តស្នាក់នៅ ជាមួយនឹងក្លឹបរយៈពេល ៣រដូវកាលទៀត មានន័យថា ជាដំណឹងដ៏វិជ្ជមានមួយ សម្រាប់ក្លឹប ក្នុងពេលដែល Mbappe នៅ
មិនទាន់បានបន្តកុងត្រាថ្មី នៅឡើយ ។

Mbappe វ័យ២២ឆ្នាំរូបនេះ នៅសល់តែកុងត្រា រយៈពេល១ឆ្នាំទៀតប៉ុណ្ណោះ ដើម្បីអាចស្នាក់នៅ ជាមួយនឹង PSG ហើយមកដល់ពេលនេះនៅមិនទាន់បានធ្វើការសម្រេចចិត្ត ក្នុងការបន្តកុងត្រាថ្មីនៅឡើយ។

ចុងក្រោយនេះ Mbappe បាននិយាយថា ៖ខ្ញុំមិនចាំបាច់សម្រេចចិត្តលឿនពេកនោះទេ ពីព្រោះខ្ញុំចង់ជ្រើសយកជម្រើស ដ៏ល្អបំផុតមួយដែលវាគឺជារឿងដ៏លំបាកបំផុត ដើម្បីអាចទទួលអ្វី ដែលខ្ញុំចង់បានដូចនេះខ្ញុំ មិនទាន់អាចឆ្លើយអ្វីបាននៅ លើយនៅពេលនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top