កីឡា

Tieryney បន្តកុងត្រាថ្មី ជាផ្លូវការហើយ រយៈពេល៥ឆ្នាំ ជាមួយនឹង Arsenal

The Goal នៅថ្ងៃនេះ បានអះអាងហើយថា កីឡាករ Kieran Tierney ទីបំផុតបានសម្រេចចិត្ត ក្នុងការបន្តកុងត្រាថ្មី ដែលមានរយៈ ពេលដល់ទៅ៥ឆ្នាំឬមានន័យថា នឹងបន្តរស់នៅ Emirates ដល់ទៅឆ្នាំ២០២៦ បន្ទាប់ពីបានចំណាយពេល ២រដូវកាលនៅទីនេះ។

កីឡាករខ្សែការពារស្លាបរូបនេះ បានបង្ហាញស្នាដៃដ៏អស្ចារ្យ ក្រោមក្រសែភ្នែករបស់គ្រូបង្វឹក លោក Mikel Arteta ហើយបច្ចុប្បន្នទើបតែបានបញ្ចប់ ទៅនៃកិច្ចការងារ ជូនជម្រើសជាតិស្កុកឡែន នៅឯព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០ផងដែរ។

គួរឲ្យដឹងដែរថា Tierney បានចូលរួមជាមួយនឹងកាំភ្លើងធំ តាំងតែពីឆ្នាំ២០១៩ពីក្លឹប Celtic ហើយចាប់តាំងតែពីពេលនោះ មកគាត់អាចបង្ហាញខ្លួន ដល់ទៅ៦២ដងជូនក្លឹប និងបានក្លាយទៅជាកីឡាករដ៏សំខាន់ម្នាក់ របស់ក្លឹបទោះបីជាបានឆ្លងកាត់ របួសជាបន្តបន្ទាប់ អស់មួយរយៈក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top