កីឡា

តារាឆ្នើម Salzburg ម្នាក់នេះ​ ចូលរួមជាមួយនឹង Leicester City ហើយ

កីឡាករខ្សែប្រយុទ្ធ សញ្ជាតិ ហ្សាំប៊ី Daka ត្រូវបានគេដឹងថា បានសម្រេចចិត្ត ជាផ្លូវការហើយ ក្នុងចុះកុងត្រា ដើម្បីផ្ទេរមកលេង នៅលីគកំពូលអង់គ្លេស ជាមួយនឹងក្លឹប Leicester City ដែលកីឡាករផ្ទាល់ បានហៅថា វាគឺជាក្តីសុបិន្ត ក្លាយទៅជាការពិត។

Paston Daka កីឡាករឆ្នើមរបស់ក្លឹប Salzburg រូបនេះបានចូលរួម ជាមួយនឹង Leicester City ក្រោយមានព័ត៌មាន ចុះផ្សាយព្រោងព្រាតមុន ប៉ុន្មានសប្តាហ៍ចុងក្រោយ ដោយក្នុងនោះសូម្បីតែក្លឹប Spurs និង Liverpool ក៏ជាក្លឹបដែលចង់បានរូបគាត់ផងដែរ។

ទោះបីជាយ៉ាង ណាក្តី Salzburg ត្រូវបានគេដឹងថា នឹងអាចទទួលបានប្រាក់តម្លៃខ្លួន ពីក្លឹបអង់គ្លេស ប្រមាណជា៣០លានអ៊ឺរ៉ូ ឬប្រមាណជា២៦លានផោន ។ កីឡាករវ័យ២២ឆ្នាំរូបនេះ បានបង្ហាញស្នាដៃ យ៉ាងគួរឲ្យទាក់ទាញបំផុត កាលពីរដូវកាលមុន ដោយអាចស៊ុត បានទៅដល់២៧គ្រាប់ ក្នុងការបង្ហាញខ្លួនទាំង ២៨ដងឲ្យ Salzburg ជួយឲ្យក្លឹបអាចស្ថិត នៅចំណាត់ថ្នាក់ទី៥ លីគកំពូលអូទ្រីស៥រដូវកាល
ជាប់គ្នាមកហើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top