កីឡា

Ancelotti ខលទូរស័ព្ទផ្ទាល់ទៅ Richarlison ប្រសិនបើចង់ផ្ទេរមក Real Madrid

អតីតគ្រូបង្វឹករបស់ក្លឹប Everton លោក Carlo Ancelotti នៅសប្តាហ៍នេះ ​ត្រូវបានគេដឹងថាបានធ្វើការទំនាក់ទំនង ដោយផ្ទាល់មកកាន់អតីត កីឡាករកូនក្រុមរបស់ខ្លួន គឺកីឡាករប្រេស៊ីល Richarlison ដើម្បីចង់ដឹងថា រូបគេចង់ផ្ទេរមកចូលរួម ជាមួយនឹង Real Madrid ឬក៏យ៉ាងណា។

គ្រូបង្វឹកថ្មីរបស់ Real Madrid រូបនេះបានធ្វើការទូរស័ព្ទ ហៅផ្ទាល់ទៅកាន់កីឡាករ Richarlison ដោយសង្ឃឹមថានឹងអាចមានឱកាស ធ្វើការជាមួយនឹងគ្នាសាជាថ្មី នៅអេស្បាញ ខណៈដែលបច្ចុប្បន្ន Karim Benzema ក៏ហាក់ដូចជានឹងមិនអាចបន្តលេង ជាមួយគ្នាបានយូរនោះដែរ។

គួរឲ្យដឹងថាលោក Ancelotti រូបនេះត្រូវបានក្លឹប Real Madrid អញ្ជើញឲ្យទៅចូលរួម ជាមួយនឹងខ្លួនសាជាថ្មី កាលពីខែមិថុនា បន្ទាប់ពីលោកបានសម្រេចចិត្ត បោះបង់កុងត្រាជាមួយនឹង Everton ដែលនឹងមានសុពលភាព រហូតទៅដល់ឆ្នាំ២០២៤៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top