កីឡា

ល្បី​ថា​ Messi ព្រម​បន្ត​កុងត្រា​ថ្មី​​ ជា​មួយ​ Barcelona ខណៈ​ត្រូវ​កាត់​ប្រាក់​ឈ្នួល​ ៥០%

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ Lionel Messi ត្រូវ​បាន​សារព័ត៌មាន​នៅ​អេស្ប៉ាញ​ជា​ច្រើន ​បាន​ចុះ​ផ្សាយ​តៗ​គ្នា​ថា​ កីឡាករ​នេះ​ព្រម​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Barcelona ក្នុង​រយៈពេល​៥ឆ្នាំ​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ ​របស់​ The Sun នៅ​ក្នុង​ថ្ងៃ​នេះ​។

ក្រោយ​កិច្ច​ចរចា​រវាង​ភាគី​ Barca និង​ Messi អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ ទី​បំផុត​កិច្ច​ចរចា​នេះ​ ត្រូវ​បាន​បញ្ចប់​ដោយ​ Messi បាន​ព្រម​កាត់​ប្រាក់​ឈ្នួល​របស់​ខ្លួន ​ចំនួន​ ៥០%​ ដើម្បី​បន្ត​កុងត្រា​ថ្មី​ ដោយ​សារតែ​កីឡាករ​នេះ ​យោគយល់​ដល់​ក្លឹប​ដែល​កំពុង​មាន​វិបត្តិ​លុយកាក់​ធ្ងន់ធ្ងរ​ ព្រោះ​តែ​បញ្ហា​កូវីដ​នៅ​តែ​បន្ត​។

ដូច្នេះ​ចាប់​ពី​កុងត្រា​ថ្មី​នេះ​ត​ទៅ​​ Messi នឹង​ទទួល​បាន​ប្រាក់​ក្នុង​មួយ​អាទិត្យ​ ចំនួន​ជាង​ ១.៦លាន​ដុល្លារ​ ខណៈ​ដែរ​នៅ​ក្នុង​កុងត្រា​ចាស់​កីឡាករ​នេះ ​ទទួល​បាន​ប្រាក់​អាទិត្យ​ ចំនួន​ជាង​ ៣.២​លាន​ដុល្លារ​ឯណោះ​។

បើ​តាម​ប្រភព​ដដែល​ខាង​លើ​នេះ​ កិច្ច​ព្រមព្រៀង​ខាង​លើ​នេះ ​នឹង​ប្រកាស​ជា​ផ្លូវការ​ នៅ​សប្ដាហ៍​ក្រោយនេះ​៕ ប្រភព៖ សប្បាយ

Most Popular

To Top