ភ្នំពេញ ៖ នាអាកាសយានដ្ឋានអន្តរជាតិតេជោ លោក អ៊ិច សុខមនី អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជា លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងប្រធានសហព័ន្ធកីឡា ការ៉ាតេ កម្ពុជា នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នេះ បានជូនដំណើរក្រុម កីឡាករ-កីឡាការិនីជម្រើសជាតិ ការ៉ាតេជិត ៣០ នាក់ ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា ការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍លើកទី ១៣ ឆ្នាំ២០២៦ នៅទីក្រុង NINH BINH ប្រទេសវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ។

ការប្រកួត“ The 13th South East Asian Karate Championship 2026” ដែលជាវេទិកាមួយដ៏សំខាន់ សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ចូលរួមប្រកួត និងបង្ហាញសមត្ថភាព បន្ទាប់ពីការប្រឹងប្រែងហ្វឹកហាត់ អស់ពេលជិតឆ្នាំកន្លងមក ជាមួយគ្រូបង្វឹកបរទេស និងគ្រូបង្វឹកខ្មែរ។ សហព័ន្ធចាត់ទុកនេះជាឱកាសដ៏ល្អ ដើម្បីវាស់ស្ទង់សមត្ថភាព និងបច្ចេកទេសកីឡាករ-កីឡាការិនីកម្ពុជា ដើម្បីត្រៀមការប្រកួតកីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុន នាខែកញ្ញាខាងមុខ។

នាថ្ងៃទី៦ ខែកក្កដា សហព័ន្ធ បានប្រគលសម្ភារប្រកួតដល់ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិការ៉ាតេត្រៀម ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍លើកទី ១៣ ឆ្នាំ២០២៦ នៅទីក្រុង NINH BINH ប្រទេសវៀតណាមមានចំនួន១៨ ឈុតជូនដល់ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិការ៉ាតេកម្ពុជាផ្នែកប្រយុទ្ធ ដែលជាការឧបត្ថម្ភរបស់លោក អ៊ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងប្រធានក្លិបកីឡាការ៉ាតេក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
បញ្ជាក់៖សហព័ន្ធកីឡាការ៉ាតេកម្ពុជាត្រៀមបញ្ជូនប្រតិភូ អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីកម្ពុជាលក្ខណៈទ្រុងទ្រាយធំចូលរួមព្រឹត្តិការណ៍“ The 13th South East Asian Karate Championship 2026” នៅទីក្រុង NINH BINH ប្រទេសវៀតណាម ចំនួន ៤០ រូបដូចជាលោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធ កីឡាការ៉ាតេកម្ពុជា និងប្រធានប្រតិភូកីឡាការ៉ាតេកម្ពុជា លោក ម៉ៅ ម៉ុន នាយកបច្ចេកទេស លោក ហេង ផេង គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាការ៉ាតេ លោក លោក ប៉ែន រតនា អាជ្ញាកណ្តាលកម្រិតអន្តរជាតិ កញ្ញា ជា ថារី អាជ្ញាកណ្តាលកម្រិតអន្តរជាតិ ។

កញ្ញា អ៊ីវ សម្ជស្ស អាជ្ញាកណ្តាល ចៅក្រម លោក យ៉េក លីអេង អាជ្ញាកណ្តាល ចៅក្រម លោក ហេង ផេង គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាការ៉ាតេ លោកស្រី OMITA OLGA OMPI គ្រូជំនួយបរទេស លោក ដែក ភារៈ គ្រូជំនួយ ចំណែកលោក ជុន ជឿន គ្រូជំនួយ និងលោក ថាំង វិបុល អាជ្ញាកណ្តាលជាតិ និងអន្តរជាតិចំនួន ៩ រូប លោក គ្រូបង្វឹក គ្រូជំនួយ ៦ រូប និងកីឡាករ-កីឡាការិនីចំនួន ២៥ រូប ក្នុងនោះកីឡាការិនីចំនួន៧ រូប និងកីឡាករ ១៨ រូប៕








