កីឡា

គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំបាប់ ៣ រូបចូលរួម“Asian Youth Training Camp & Course for Coaches” រយៈពេល១០ ថ្ងៃនៅប្រទេសចិន

ភ្នំពេញ ៖ នាអាកាសយានដ្ឋានអន្តរជាតិតេជោ សហព័ន្ធកីឡាចំបាប់កម្ពុជានាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ៣ រូបនៃសហព័ន្ធទៅចូល រួមកម្មវិធីជំរំបណ្តុះបណ្តាលយុវជនអាស៊ី និងវគ្គសិក្សាសម្រាប់គ្រូបង្វឹក “Asian Youth Training Camp & Course for Coaches” រយៈពេល១០ ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្ត Guangzhou សាធារណរដ្ឋប្រជាមានិតចិន ។

លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាចំបាប់ បានប្រាប់តាមអនឡាញឲ្យដឹងថា សហព័ន្ធកីឡាចំបាប់កម្ពុជា បញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ៣ រូបចូលរួមការជំរំបណ្តុះបណ្តាលយុវជនអាស៊ី និងវគ្គសិក្សាសម្រាប់គ្រូបង្វឹក “Asian Youth Training Camp & Course for Coaches” មានរយៈពេល ១១ ថ្ងៃចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ សាធារណរដ្ឋប្រជាមានិតចិន ក្នុងនោះរូបលោក ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិកីឡាចំបាប់ កីឡាការិនីជម្រើសជាតិ ផាត លាងហ៊ី និងកីឡាករជម្រើសជាតិ ផាន់ ច័ន្ទឧត្តម ។

លោកគ្រូបង្វឹកក្រុមជម្រើសជាតិកីឡាចំបាប់ បានបន្តថា លោកនឹងចេញថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ហើយត្រឡប់មកវិញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ជំរំបណ្តុះបណ្តាលយុវជនអាស៊ី និងវគ្គសិក្សាសម្រាប់គ្រូបង្វឹកលើកនេះតាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បេសកកម្មនេះ ត្រូវប្រើប្រាស់ថវិកាឆ្នាំ២០២៦ របស់អង្គភាពថវិកាអគ្គនាយកដ្ឋានកីឡា៕
ដោយ៖លី ភីលីព

Most Popular

To Top