Cristiano Ronaldo មិនត្រឹមតែជាប្រធាន ក្រុមដ៏ឆ្នើមនោះទេ ប៉ុន្តែលោកគឺជាអ្នកផ្លាស់ប្តូរ ប្រវត្តិសាស្ត្របាល់ទាត់ របស់ប្រទេសព័រទុយហ្គាល់ទាំងស្រុង ដោយបានដឹកនាំក្រុមអោយ ស្គាល់រសជាតិពានរង្វាន់ធំៗជាលើកដំបូង។
ពានរង្វាន់រួមជាមួយក្រុមជម្រើសជាតិ ពានរង្វាន់ជើងឯកអឺរ៉ុប UEFA Euro 2016 ជាពានរង្វាន់កម្រិតទ្វីបដ៏ធំបំផុត ដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ របស់ព័រទុយហ្គាល់។ Ronaldo បានដឹកនាំក្រុមយ៉ាងល្អ ទោះបីជាមានរបួសក្នុង វគ្គផ្តាច់ព្រ័ត្រក៏ដោយ។

ពានរង្វាន់ UEFA Nations League 2019 ជើងឯកពានរង្វាន់ Nations League លើកដំបូងបង្អស់ ដោយព័រទុយហ្គាល់បានយកឈ្នះហូឡង់ក្នុងវគ្គផ្តាច់ព្រ័ត្រ។
កំណត់ត្រាឯកត្តជនកម្រិត ពិភពលោក (World Records)
អ្នកទាត់បញ្ចូលទីច្រើន ជាងគេបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់ជម្រើសជាតិ កបានគ្រាប់បាល់ជាង ១៣០ គ្រាប់ ច្រើនជាងកីឡាករណាៗទាំងអស់នៅលើពិភពលោក។
បង្ហាញខ្លួនឲ្យជម្រើសជាតិច្រើនជាងគេបំផុត៖ បង្ហាញខ្លួនបានច្រើនជាង ២០០ ប្រកួត ក្នុងអាជីព និងជាកអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងពានរង្វាន់ Euro រកបាន ១៤ គ្រាប់ ក្នុងការចូលរួមព្រឹត្តិការណ៍ Euro ចំនួន ៦ លើក (
ពីឆ្នាំ ២០០៤ ដល់ ២០២៤ ដែលជាកំណត់ត្រាមិនធ្លាប់មាន។

សមិទ្ធផលផ្ទាល់ខ្លួនសំខាន់ៗផ្សេងទៀត ស្បែកជើងមាស (Top Scorer) នៅ Euro 2020 ទោះបីព័រទុយហ្គាល់មិនបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែលោកឈ្នះពានអ្នកស៊ុតចូលទីច្រើនជាងគេ ៥ គ្រាប់។

កីឡាករដំបូងគេដែលស៊ុតបញ្ចូលទីក្នុង World Cup ៦ លើកខុសៗគ្នា ២០០៦, ២០១០, ២០១៤, ២០១៨,២០២២ និង ២០២៦។ Hat-tricks ជូនជម្រើសជាតិធ្វើបានសម្រេចចំនួន ១០ ដង ក្នុងការប្រកួតផ្លូវការ។
ពីយុវជនសម្រក់ទឹកភ្នែកកាលពី Euro 2004 រហូតក្លាយជាកំពូលកីឡាករសម្រេចជោគជ័យដ៏ធំធេង Ronaldo បានបន្សល់ទុកនូវកេរដំណែលដែលពិបាកនឹងមានអ្នកមកបំបែកបាន ក្នុងនាមជា “ស្តេចបាល់ទាត់” របស់ព័រទុយហ្គាល់។
