ក្រុមជម្រើសជាតិអេស្ប៉ាញ បានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ FIFA World Cup 2026™ ផ្លូវការហើយ បន្ទាប់ពីបានយកឈ្នះ ក្រុមបែលហ្ស៊ិក ក្នុងលទ្ធផល ២ ទល់នឹង ១ ក្នុងជំនួបវគ្គ ៨ ក្រុមចុងក្រោយយ៉ាងស្វិតស្វាញ នៅកីឡដ្ឋាន Los Angeles Stadium។
នៅនាទីទី ៣០ ខ្សែបម្រើ Fabián Ruiz បានស៊ុតបាល់បញ្ចូលទីបើកឆាកឱ្យអេស្ប៉ាញនាំមុខមុន និងបន្ទាប់មកនាទីទី ៤១ ខ្សែប្រយុទ្ធ Charles De Ketelaere បានរកគ្រាប់បាល់តាមស្មើឱ្យបែលហ្ស៊ិកវិញ ដែលនេះក៏ជាគ្រាប់បាល់ដំបូងគេបង្អស់ដែលអេស្ប៉ាញបានរបូតក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះផងដែរ។

នាទីទី ៨៨ កីឡាករបម្រុងដ៏ឆ្នើម Mikel Merino បានក្លាយជាវីរបុរសដោយស៊ុតគ្រាប់បាល់ជ័យជម្នះចុងម៉ោង បន្ទាប់ពីអ្នកចាំទីបែលហ្ស៊ិកសង្គ្រោះបាល់ មិនបានល្អពីការស៊ុតរបស់ Pau Cubarsí។
ជ័យជម្នះនេះបាននាំឱ្យក្រុមរហស្សនាម “គោជល់” អេស្ប៉ាញ ត្រូវឡើងទៅប្រឈមមុខជាមួយក្រុមខ្លាំងបារាំង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខាងមុខ។




