កីឡាករខ្សែបម្រើឆ្នើម Locatelli មកដល់ពេលនេះ បានក្លាយទៅជាគោលដៅ របស់ក្លឹបធំៗ ជាច្រើនទាំងនៅអង់គ្លេស នៅអ៊ីតាលី ជាពិសេសគឺ Juventus ប៉ុន្តែជឿជាក់ថាក្លឹបអង់គ្លេស នឹងមិនឲ្យរបូតឱកាស នេះងាយៗឡើយ។
ប្រធានក្លឹប Sassuolo លោក Giovanni Carnevali បានអះអាងនៅសប្តាហ៍នេះថា កីឡាកររូបនេះពិតជាចង់ផ្ទេរ ទៅចូលរួមជាមួយនឹងក្លឹប Juventus ប៉ុន្តែក្លឹបកំពុងបន្តស្តាប់សំណើរ របស់ក្លឹបអង់គ្លេស មួយចំនួនផងដែរ ។
លោកបន្តថា Sassuolo នឹងបន្តធ្វើការពិភាក្សា ជាមួយនឹង Juventus បន្ថែមទៀត នៅក្នុងដំណាក់ កាលបន្ទាប់ដោយសង្ឃឹមថា នាំយកកីឡាករម្ចាស់ ពានរង្វាន់អ៊ឺរ៉ូ ឆ្នាំ២០២០រូប នេះទៅចូលរួមជាមួយ នឹងកីឡាដ្ឋាន Turin នៅរដូវកាលក្រោយ៕
ប្រែសម្រួល៖ស៊ុនលី