កីឡា

ភ្នាក់ងារកីឡាករ Dybala ជួបជាមួយនឹង Juventus ដើម្បីពិភាក្សាការងារបន្តកុងត្រា

The Goal នៅថ្ងៃព្រហស្បតិ៍នេះ បានចេញផ្សាយថា នឹងអាចមានកុងត្រាថ្មីមួយ រវាងកីឡាករ Dybala និងក្លឹប Juventus កើតឡើងជាមិនខាន នៅក្រោយពេលដែលភ្នាក់ងាររបស់កីឡាករ គឺលោក Jorge Antun គឺបានធ្វើការពិភាក្សាគ្នា ជាមួយនឹងប្រធានក្លឹបរួចរាល់ ហើយអំពីលទ្ធភាព នៃការបន្តកុងត្រាថ្មីនៅទីនេះ ។

The Goal ហ៊ានអះអាងថា ការពិភាក្សារវាងលោក Antun ជាមួយនឹងក្លឹបនឹងអាចធ្វើឲ្យកុងត្រាថ្មីមួយនឹងកើតឡើង ជាមិនខានខណៈដែល កុងត្រាចាស់របស់ Dybala នឹងត្រូវផុតកំណត់ ទៅហើយនៅត្រឹមរដូវក្តៅ ឆ្នាំ២០២២ខាងមុខនេះ។

កិច្ចពិភាក្សាគ្នា ត្រូវបានគេដឹងថា បានដំណើរការទៅយ៉ាងល្អ មិនមានបញ្ហាអ្វីឡើយទោះបីជាលទ្ធផលចុងក្រោយ នៅមិនទាន់បានប្រកាសនៅឡើយក្តី ប៉ុន្តែវាក៏បានធ្វើឲ្យព័ត៌មាន ចចាមអារ៉ាមអំពី ការចាកចេញនឹង រលត់បាត់ទៅវិញច្រើនផងដែរ។

ការងារបន្តកុងត្រាថ្មីជូនកីឡាករឆ្នើម អាហ្សង់ទីនវ័យ២៧ឆ្នាំរូបនេះ គឺជាការងារអទិភាពសម្រាប់លោកគ្រូបង្វឹកថ្មី មុនពេលដែលរដូវកាលថ្មី ចូលមកដល់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top