កីឡា

Chelsea បញ្ចប់ដំណើរការចរចា Lukaku តម្លៃខ្លួន៩៨លានផោន រួចរាល់ហើយ

ទីបំផុតក្លឹបតោខៀវ Chelsea បានបញ្ចប់ នៃកិច្ចខំប្រឹងប្រឹង របស់ខ្លួនជាច្រើនសប្តាហ៍ កន្លងមកហើយនោះដើម្បីអាចផ្ទេរកីឡាករ
ខ្សែប្រយុទ្ធឆ្នើម Romelu Lakaku ពីអ៊ីតាលីមកអង់គ្លេសវិញ ។

តោខៀវ Chelsea ត្រូវបានគេដឹងថា បានបញ្ចប់ នៃការចុះកិច្ចព្រមព្រៀងទិញយក Lukaku ក្នុងតម្លៃខ្លួនប្រមាណជា៩៨លានផោនពីក្លឹប
Inter Milan បន្ទាប់ពីបានចំណាយពេលនៅអ៊ីតាលី បាន២រដូវកាលកន្លងមក។

Lukaka ដែលកន្លងមកគឺ ជាកីឡាករដុះចេញពីថ្នាលយុវជន របស់ក្លឹបតោខៀវ Chelsea កាលពីចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០១៤នោះទីបំផុតគឺបានសម្រេចចិត្តកុងត្រា ដែលមានរយៈពេល៥ឆ្នាំហើយជាមួយនឹង Chelsea រហូតទៅដល់ឆ្នាំ២០២៦ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top