កីឡា

Man City ត្រៀម​​រួច​រាល់​ ១៧៥​លាន​ដុល្លារ ​យក Kean ពី Spurs

មេឃខៀវ​ Manchester City ​បាន​ត្រៀម​លុយ​ប្រមាណ​ ១២៧​លាន​ផោន​ស្មើ​​១៧៥ លាន​ដុល្លារ ដើម្បី​ទិញ​យក​ Harry Kane ពី​មាន់​ខ្នាយមាស​ Tottenham។

យ៉ាង​ណា​​មាន់​ខ្នាយ​មាស ​​មិន​ចង់​លក់​ខ្សែ​ប្រយុទ្ធ​ខាង​លើ ​​ក្នុង​តម្លៃ​ ១២៧​លាន​ផោន​​នេះ​ឡើយ ពោល​គឺ​គេ​ចង់​បាន​១៥​០​ លាន​ផោន​ ។ ​ប៉ុន្តែ​នេះ​ជា​ការ​បើក​ការ​ចរចា​មួយ​​​រវាង​ City ​និង Spurs ដែល​ក្រុម​មេឃ​ខៀវ​​ជឿ​ថា អាច​លួង​​Spurs ឲ្យ​ព្រម​លក់​ក្នុង​តម្លៃ​​ណា​មួយ ​ក្រោម​១៥០​លាន​ផោន​។

រំលឹក​ថា កាល​ពី​ពេល​ថ្មីៗ​នេះ City ទើប​តែ​យក​បាន​ខ្សែ​ បម្រើ​ប្រយុទ្ធ​ម្ចាស់​ អាវ​លេខ​១០ Jack Grealish ពី​ Atson Villa ​ក្នុង​តម្លៃ ​ប្រមាណ ១០០​ លាន​ផោន​ហើយ​គោល​ដៅ​បន្ទាប់​ របស់ Pep ពេល​នេះ​គឺ​​លោក​កំពុង​ចង់​ បាន​ Kane ខ្លាំង​មែនទែន​ ៕ ​sabay

Most Popular

To Top