កីឡា

Ziyech របួសនិងប្តូរចេញបន្ទាប់ពី ស៊ុត Villareal ក្នុងការប្រកួត Super Cup

កីឡាករខ្សែប្រយុទ្ធសញ្ជាតិម៉ារ៉ុក Hakim Ziyech ត្រូវបានគេមើលឃើញបានទទួលរងរបួស ត្រង់ចំណុចស្មាបន្ទាប់ពី បានជួយចុះមកការពារក្នុងពេលបាល់ទាត់ជ្រុង ក្នុងការប្រកួតប៉ះនឹងក្រុម Villareal ក្នុងការប្រកួតពានរង្វាន់ Super Cup កាលពីយប់មិញ។

Ziyech ក៏ត្រូវបានប្តូរចេញភ្លាមផងដែរនៅត្រឹមតែ ការប្រកួតតង់ទី១ប៉ុណ្ណោះហើយនិងបន្ទាប់ពីគាត់បាន រកគ្រាប់បាន១ផងដែរឲ្យ Chelsea នៅនាទីទី២៧ដោយបាល់បោះ ពីកីឡាករ Kai Havertz។

Ziyech លេងបានត្រឹមនាទីទី៤៣ ត្រូវបានផ្លាស់ប្តូរដោយកីឡាករ Christian Pulisic ប៉ុន្តែមិនបានទៅបន្ទប់ពិនិត្យ និងស្កេនភ្លាមនោះទេគឺនៅត្រឹម អង្គុយកៅអីបម្រុងទស្សនាការប្រកួតបន្តនៅឡើយ រហូតដល់បញ្ចប់ការប្រកួត Chelsea លើកពាន Super Cup ដោយការទាត់បាល់១១ម៉ែត្រកាត់សេចក្តី៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top