The Goal នៅថ្ងៃនេះបានសរសេរថា ក្លឹបយក្សអេស្បាញ Barcelona ត្រូវបានគេជឿជាក់ថា កំពុងតែចាប់ផ្តើម មានគំនិតមួយអំពីវិធី
នៃការដោះស្រាយទៅ លើវិបត្តិហិរញ្ញវត្ថុរបស់ខ្លួនហើយ ។
ប្រភពដដែលបានសរសេរទៀតថា Barcelona គឺចាប់ផ្តើមធ្វើការដោះដូរកីឡាករមួយចំនួន ដែលខ្លួនមិនត្រូវការចេញ ដើម្បីធានាដល់ស្ថេរភាពហិរញ្ញវត្ថុដោយក្នុងនោះ Coutinho មុនគេនឹងក្លាយទៅជាការងារ ដំបូងរបស់ក្លឹប ។
ក្លឹបបានដាក់ផែនការ ក្នុងការដោះដូរកីឡាកររូបនេះ ជាមួយនឹងកីឡាករខ្សែប្រយុទ្ធ របស់ក្លឹបភ្លើងធំ Aubameyang ដោយសង្ឃឹមថានឹងអាចបន្ធូរបញ្ហាបង់ប្រាក់កម្រៃដ៏ច្រើន នាពេលបច្ចុប្បន្ន ។
គួរឲ្យដឹងដែរថា Aubameyang បច្ចុប្បន្នមានកុងត្រារហូតទៅដល់ឆ្នាំ២០២៤ ប៉ុន្តែរដូវកាលកន្លងមកនេះ ហាក់ដូចជាធ្វើឲ្យ Arsenal មិនសប្បាយចិត្តខ្លាំងដូចគ្នាចំពោះទំរង់លេង ដែលជាហេតុធ្វើឲ្យកីឡាករក៏កំពុង មានបំណងចង់ចាកចេញផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី