ខ្សែប្រយុទ្ធ Karim Benzema នឹងបន្តលេងជាមួយក្លឹប Real Madrid រយៈពេល២ឆ្នាំបន្ថែមទៀត ។ នេះបើយោងតាមការចុះផ្សាយផ្ទាល់របស់ក្លឹបនេះអម្បាញ់មិញនេះ។
កីឡាកររូបនេះបានព្រមព្រៀងចុះកុងត្រា និងបន្តពាក់អាវលេខ៩ លេងនៅទីលាន Santiago Bernabeu ទៀតរហូតដល់ឆ្នាំ២០២៣ខាងមុខ។
បើតាមកុងត្រាចាស់ដែលនឹងបញ្ចប់នៅឆ្នាំ២០២២ខាងមុខ Benzema ទទួលបានប្រាក់ពលកម្មនៅក្នុង១ឆ្នាំជាង ២០លានដុល្លារ ខណៈប្រាក់ពលកម្មនៅក្នុងកុងត្រាថ្មីនេះមិនទាន់មានប្រភពច្បាស់ការណាមួយចុះផ្សាយនៅឡើយ។
ក្រោយពីបានចូលលេងជាមួយ Real កាលពីឆ្នាំ២០០៩មក Benzema បានចូលលេងបាន ៥៦០ប្រកួត និងរកគ្រាប់បាល់បាន ២៨១គ្រាប់៕