ម្ចាស់ជើងឯកអ៊ីតាលី Inter Milan នៅតែបន្តមានវត្តមានជាក្លឹបមួយ ក្នុងចំណោមក្លឹបជាច្រើន ដែលប៉ុនប៉ងចង់នាំយកអ្នកចាំទីឆ្នើមម្នាក់ របស់ក្លឹបកាំភ្លើងធំ Ajax ចេញពីលីគកំពូលហូឡង់។
គួរឲ្យដឹងដែរថាកីឡាករ Andre Onana ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Ajax រូបនេះនៅសល់កុងត្រា មិនដល់១២ខែផង ហើយមកដល់បច្ចុប្បន្ន នៅមិនទាន់មានកិច្ច ពិភាក្សាបន្តកុងត្រាថ្មី ណាមួយត្រូវបានធ្វើឡើង នៅឡើយដែរ។
ក្រៅតែពីជើងឯកអ៊ីតាលីមួយនេះ ក្នុងនោះក៏មានក្លឹបជាច្រើនដែរ ដែលបានបង្ហាញបំណងចង់បាន Onana ដែលមានដូចជាក្លឹប Arsenal, Spurs, Lyon និង Borrusia Dortmund ជាដើម។
អ្នកចាំទីកាមេរូនរូបនេះបច្ចុប្បន្ន កំពុងជាប់បម្រាមនិងមិនអាចបង្ហាញខ្លួន លេងក្នុងការប្រកួតទាំងឡាយឡើងវិញឡើយ រហូតដល់ខែវិច្ឆិកាហើយ Ajax ជឿជាក់ថាបើមិនលក់កីឡាករ ២៥ឆ្នាំរូបនេះ ចេញទេនោះពួកគេ នឹងបាត់បង់គាត់ ដោយមិនទទួលបាន អ្វីសោះជាមិនខានឡើយ៕ ប្រែសម្រួល៖ស៊ុនលី