ខ្សែបម្រើប្រយុទ្ធ Lionel Messi ធ្វើបាន៣គ្រាប់ម្នាក់ឯង ជួយក្រុមជម្រើសជាតិ អាហ្សង់ទីន យកឈ្នះបូលីវី ៣-០ ក្នុងវគ្គជម្រុះ World Cup នៅតំបន់ Conmebol មុននេះ។
គ្រាប់ទីមួយរបស់កីឡាករចំណូលថ្មី PSG ធ្វើបាននៅនាទី១៤ ក្រោយមានការបញ្ជូនពី Paredes ខណៈគ្រាប់ទីពីរសម្រេចបាននៅនាទីទី៦៥។ កៀកនឹងបញ្ចប់ការប្រកួត ទៅហើយ ពោលនាទីទី៨៨ Messi អាចរកបានមួយគ្រាប់ទៀត ដែលជាគ្រាប់ Hat-trick។
ជ័យជម្នះនេះបាននាំអាហ្សង់ទីន ឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងតារាងពិន្ទុលើក្រុមលេខ៣ អ៊ុយរុយហ្គាយ៣ពិន្ទុ និងក្រោមក្រុមកំពូល តារាងប្រេស៊ីល៦ពិន្ទុ ៕