កីឡាករខ្សែប្រយុទ្ធវ័យ ចំណាស់របស់ក្លឹប AC Milan លោក Zlatan Ibrahimovic ដែលបច្ចុប្បន បានឈានចូលមកដល់ ទសវត្សទី៣ មកហើយ នៃការបង្ហាញខ្លួនលេង នៅបាល់ទាត់អាជីព របស់គាត់ហើយសាជាថ្មី គាត់អះអាងថា កម្រិតលេងរបស់គាត់ គឺមិនអាចទាបជាងកីឡាករ ឆ្នើមរបស់ពិភពលោកទាំងពីរ នោះបានឡើយ ។
Zlatan Ibrahimovic បាននិយាយថា គាត់មិនដែលគិតថា គាត់លេងក្នុងទំរង់លេង ដែលទាបជាង Lionel Messi និង Cristiano Ronaldo ឡើយប្រសិនបើយកតួលេខ នៃលទ្ធផលប្រយុទ្ធ ដែលគាត់ធ្លាប់មាន នាពេលកន្លងមកហើយគាត់ជឿជាក់ថាគាត់ គឺជាកីឡាករល្អបំផុតម្នាក់ លើលោកផងដែរ។
គួរឲ្យដឹងដែរថា បុរសស៊ុយអែតវ័យ៣៩ឆ្នាំរូបនេះ ត្រូវបានគេទទួលស្គាល់យ៉ាងច្រើន អំពីសមត្ថភាពនិងទំរង់លេងដ៏ខ្លាំង របស់គាត់ធៀបទៅនឹងកីឡាករ រួមជំនាន់ផ្សេងទៀត ដោយគាត់បានលើកពានជាច្រើន នៅលីគទាំង៧ ប្រទេសអស់រយៈពេល២២ឆ្នាំ កន្លងមកហើយ៕
ប្រែសម្រួល៖ស៊ុនលី