កីឡា

Ibrahimovic ចង់ឲ្យ Elanga ប្រឹប្រឹងបន្ថែមទៀត ពេលកំពុង នៅជាមួយនឹង Man UTD បែបនេះ

នៅថ្ងៃនេះកីឡាករ ខ្សែប្រយុទ្ធជើងចាស់ Zlatan Ibrahimovic បានលើកឡើងថា លោកពិតជាមានមោទនភាពបំផុតចំពោះកីឡាករ ខ្សែប្រយុទ្ធវ័យក្មេងAnthony Elanga ដែលជាកីឡាករមានប្រភព មកពីប្រទេសស៊ុយអែត ដូចគ្នានោះប៉ុន្តែសង្ឃឹមថា កីឡាករនឹង បន្តការប្រឹងប្រែង របស់ខ្លួនបន្ថែមទៀ តក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ។

កីឡាករវ័យ៤០ឆ្នាំរូបនេះ ធ្លាប់លេងក្នុងនាមជាមិត្ត រួមក្លឹបរបស់ឪពុក Elanga គ្រាដែលលោកកំពុងចាប់ផ្តើមអាជីពដំបូង ជាមួយនឹងក្លឹប Malmo នៅក្នុងប្រទេស កំណើតហើយក៏បានជួបគ្នា ជាមួយនឹងកីឡាកររូបនេះផងដែរ ពេលមកលេងឲ្យ Man UTD ។

គួរឲ្យដឹងដែរថាមិនត្រឹមតែប៉ុណ្ណោះនោះទេ បច្ចុប្បន្នកីឡាករទាំង Ibrahimovic និងកីឡាករ Elanga នឹងត្រូវចាប់ដៃគូគ្នាលេង ឲ្យក្រុមជម្រើសជាតិស៊ុយអែត ជាមួយគ្នាទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top