កីឡា

Gravenberch ទទួលស្គាល់ថា Bayern Munich កំពុងចាប់អារម្មណ៍ខ្លួនពិតមែន

Ryan Gravenberch កីឡាករឆ្នើមវ័យ១៩ឆ្នាំដែលកំពុងលេងក្នុងតំណែងខ្សែបម្រើរបស់ក្លឹប Ajaxនៅថ្ងៃនេះបាន
សារភាពថាក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ពិតជាកំពុងចាប់អារម្មណ៍ជាមួយនឹងកុងត្រារបស់គាត់ពិតមែន

កីឡាកររូបនេះក៏បានបញ្ជាក់ដែរថា ចាប់តាំងតែពីព្រឹត្តិការណ៍ នៅអឹរ៉ូរួចមកគាត់បានទទួលការ ចាប់អារម្មណ៍ជាច្រើនពីសំណាក់ក្លឹបធំៗនៅអឺរ៉ុប បូករួមទាំង Bayern Munich ហើយបច្ចុប្បន្ន វាបានថែមទាំងធ្វើឲ្យការពិភាក្សាគ្ នាបន្តកុងត្រាថ្មីនៅ Ajaxត្រូវបានផ្អាកទាំងស្រុង ។

គួរឲ្យដឹងដែរថា Gravenberch រូបនេះមានកុងត្រាបច្ចុប្បន្នរហូត ដល់រដូវកាល២០២២-២០២៣ប៉ុណ្ណោះខណៈដែលកីឡាករបានបញ្ជាក់ហើយថា តំណែងនៅជម្រើសជាតិគឺជារឿងសំខាន់បំផុត ដូចនេះឱកាសផ្ទេរទៅក្លឹបធំ បែបនេះគឺមិនអាចរំលងបានឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top