កីឡា

Ibrahimovic នៅមិនទាន់សម្រេចចិត្ត អំពីអនាគតនៅឡើយទេ

យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃចន្ទនេះបានឲ្យដឹងថា កីឡាករ Zlatan Ibrahimovic នឹងធ្វើការសម្រេចចិត្តឆាប់ៗនេះ ចំពោះអនាគតរបស់ខ្លួន នៅចុងបញ្ចប់រដូវកាលនេះ។

កីឡាករខ្សែប្រយុទ្ធរូបនេះសង្ឃឹមថា នឹងអាចបន្តលេងឲ្យក្លឹប AC Milan បន្ថែមទៀតក្រោយជួយលើកពាន Serie A ឲ្យក្លឹបសម្រាប់រដូវកាលនេះ និងក៏ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ១១ឆ្នាំចុងក្រោយនេះ ប៉ុន្តែបញ្ជាក់ថាលក្ខណ្ឌសុខភាព នឹងក្លាយទៅជាអ្នកកំណត់ថា តើអនាគតរបស់គាត់ នឹងជ្រើសយករបៀបណា។

Ibrahimovicនិយាយបែបនេះថា៖ខ្ញុំនឹងបន្តលេងទៀត ប្រសិនបើខ្ញុំមានអារម្មណ៍ល្អថា សុខភាពមិនមានបញ្ហាអ្វីទេ។ការសម្រេចចិត្តរបស់ខ្ញុំនឹងធ្វើឡើង ក្នុងពេលឆាប់ៗនេះ។ បច្ចុប្បន្នខ្ញុំមានបញ្ហាខ្លះៗ ជាមួយនឹងសុខភាព ប៉ុន្តែការសម្រេចចិត្ត នឹងត្រូវធ្វើឡើងក្នុងពេលខាងមុខនេះ ជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top