កីឡា

Spurs ធានាតំណែងទៅ Champions League រដូវកាលក្រោយខណៈSon លើកពានស្បែកជើងមាស

ក្រោយការប្រកួតយប់មិញនេះ ក្រុមមាន់ខ្នាយមាស Spurs បានសម្រេចធានាបានតំណែងលេខទី៤ ក្នុងកំពូលតារាងលីគកំពូលអង់គ្លេស និងកៅអីសម្រាប់ទៅការប្រកួត ពានរង្វាន់ធំបំផុតរបស់អឺរ៉ុប Champions League នៅរដូវកាលក្រោយផងដែរ។

ប្រកួតយប់មិញនេះ ប៉ះនឹងក្រុមបាតតារាង Spurs បានយកឈ្នះ Norwich ក្នុងលទ្ធផលដល់ទៅ៥ទល់នឹង០ យកបាន៣ពិន្ទុ ដើម្បីវ៉ាដាច់ក្រុមប្រជែង Top4 គឺ Arsenal បាន២ពិន្ទុប៉ុណ្ណោះក្រោយ ការបញ្ចប់ទៅនៃការប្រកួតចុងក្រោយ ក្នុងរដូវកាល។

ដោយឡែក៥គ្រាប់ ដែលកើតឡើងយប់មិញនោះ មានដូចជា Harry Kane បាន១គ្រាប់កីឡាករ Dejan Kulusevski បាន២គ្រាប់និង Son Heung min បាន២គ្រាប់ដែរហើយក៏បានធ្វើឲ្យ Son ក្លាយជាកីឡាករអាស៊ីដំបូងគេ ដែលទទួលបានពានស្បែកជើងមាស ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ អង់គ្លេសផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top