កីឡា

នេះ​ហើយ​ជា​អ្នក​ចាត់​ការ​ទាំង​ ១០​រូប ​មាន​ប្រាក់​ខែ ​ច្រើន​ជាង​គេ​លើ​លោក

កាសែត​របស់​បារាំង L’Equipe បាន​បញ្ចេញ​​ឈ្មោះ​អ្នក​ចាត់​ការ​​ ដែល​មាន​ប្រាក់​ខែ​ខ្ពស់​ជាង​គេ។ អ្នក​ចាត់​ការ​របស់​ក្លឹប Atletico Madrid លោក Diego Simone នៅ​តែ​ឈរ​លេខ​មួយ ​ជា​​អ្នក​ចាត់​ការ​មាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​គេ។

ខាង​ក្រោម​នឹង​បង្ហាញ ​អ្នក​ចាត់​ការ​ទាំង​ ១០​រូប​មាន​ប្រាក់​ខែ​ច្រើន​ជាង​គេ​លើ​លោក

១. Diego Simeone (Atletico Madrid) ទទួល​បាន​៣,៣​លាន​​អឺរ៉ូ​ក្នុង​មួយ​ខែ

២. Pep Guardiola (Man City) ទទួល​បាន​១,៨៩​លាន​​អឺរ៉ូ​ក្នុង​មួយ​ខែ

៣. Jurgen Klopp (Liverpool) ទទួល​បាន​១,៤៩​​លាន​​អឺរ៉ូ​ក្នុង​មួយ​ខែ

៤. Antonio Conte (Spurs) ទទួល​បាន​១,៤៩​​​លាន​​អឺរ៉ូ​ក្នុង​មួយ​ខែ

៥. Massimiliano Allegri (Juventus) ទទួល​បាន​១,១៧លាន​​អឺរ៉ូ​ក្នុង​មួយ​ខែ

៦. Mauricio Pochettino (PSG) ទទួល​បាន​១,១​​​លាន​​អឺរ៉ូ​ក្នុង​មួយ​ខែ

៧. Carlo Ancelotti (Real Madrid) ទទួល​បាន​៩១​ម៉ឺន​​​អឺរ៉ូ​ក្នុង​មួយ​ខែ

៨. Jose Mourinho (AS Roma) ទទួល​បាន​៧៧​ម៉ឺន​​​អឺរ៉ូ​ក្នុង​មួយ​ខែ

៩. Julian Naggelsmann (Bayern Munich) ទទួល​បាន​៦៦​ម៉ឺន​​​អឺរ៉ូ​ក្នុង​មួយ​ខែ

១០. Simone Inzaghi (Inter Milan) ទទួល​បាន​៦២​ម៉ឺន​​​អឺរ៉ូ​ក្នុង​មួយ​ខែ៕

Source: Sabay

Most Popular

To Top